|
|
ក្លិបយក្សអាឡឺម៉ង់ Bayern Munich កំពុងកំណត់គោលដៅទៅលើខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Ajax ដើម្បីត្រៀមជំនួសតំណែងរបស់កីឡាករ Robert Lewandowski នៅទឹកដី Allianz Arena ។ ជាក់ស្តែងកុងត្រារបស់ Lewandowski ជាមួយ Bayern មានសុពលភាពដល់រដូវក្តៅ ២០២៣ ប៉ុន្តែក្លឹបគិតថាខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះនិងចាកចេញនាចុងរដូវកាលនេះ ដើម្បីស្វែងរកការប្រកួតប្រជែងថ្មី ។
សម្រាប់ខ្សែប្រយុទ្ធដែល Bayern ចង់បាននោះគឺ Sebastien Haller របស់ក្លឹប Ajax ។ គួរបញ្ជាក់ថាកីឡាកររូបនេះ ស៊ុតបញ្ចូលទីបាន ២៨ គ្រាប់ ក្នុងការបង្ហាញខ្លួន ២៧ ប្រកួត នៅគ្រប់ការប្រកួតទាំងអស់ រួមទាំងស៊ុតបាន ១០ គ្រាប់ ក្នុងការប្រកួតវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League ចំនួន ៦ ប្រកួតចុងក្រោយផងដែរ ។
ទោះជាយ៉ាងណា មានក្លឹបធំៗនៅអឺរ៉ុបជាច្រើនកំពុងចាប់អារម្មណ៏លើរូបគេផងដែរ។ ដូច្នេះធ្វើអោយ Bayern Munich ពិបាកក្នុងការនាំយករូបគេមកកាន់ទឹកដីអាឡឺម៉ង់ ៕
ប្រភព : BBC Sports
🔥ការប្រកួត SERIE A 🔥 AC MILAN VS JUVENTUS ...
🔥ការប្រកួត PREMIER LEAGUE 🔥 MANCHESTER CITY VS TOTTENHAM ...
🔥ការប្រកួត PREMIER LEAGUE 🔥 ARSENAL VS NOTTINGHAM FORREST ...
🔥ការប្រកួត PREMIER LEAGUE 🔥 ASTON VILLA VS CRYSTAL PALACE ...
🔥ការប្រកួត PREMIER LEAGUE 🔥 LEICESTER CITY VS CHELSEA ...