|
|
ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់ Sadio Mane បានឈ្នះពានកីឡាករឆ្នើមអាហ្រ្វិកប្រចាំឆ្នាំជាលើកទីពីរ ក្នុងកម្មវិធីដែលរៀបចំដោយសហព័ន្ធទ្វីបអាហ្រ្វិកក្នុងទីក្រុង Rabat ប្រទេសម៉ារ៉ុក។
Mane បានជួយជម្រើសជាតិសេណេហ្គាល់យកឈ្នះអេហ្ស៊ីបដោយបាល់ប៉េណាល់ទីលើកពាន Africa Cup of Nations ជាលើកដំបូងនិងបានជួយអោយ Liverpool លើកពាន២គឺ FA Cup និង League Cup។ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំបានឈ្នះពាន African Footballer of the Year ក្រោយវ៉ាដាច់ពិន្ទុអ្នកចាំទីរបស់ Chelsea កីឡាករ Edouard Mendy និងអតីតមិត្តរួមក្រុមនៅហង្សក្រហម Salah។ គួរបញ្ជាក់ផងដែរថា Mane ឈ្នះពានកីឡាករឆ្នើមប្រចាំអាហ្រ្វិកចុងក្រោយកាលពីឆ្នាំ២០១៩ ហើយកាលនោះ Salah ក៏បានត្រឹមលេខ២ដូចពេលនេះដែរ។ មានតែ Samuel Eto’o និង Yaya Toure ជាកីឡាករតែពីរនាក់គត់ធ្លាប់ឈ្នះពានរង្វាន់នេះ៤ដងដូចគ្នា៕
ប្រភព៖ Sky Sport
យោងតាមកាសែត Daily Mail គ្រូបង្វឹក Brentford លោក Thomas Frank បាន លេចចេញជាគូប្រជែងឈានមុខគេ ដើម្បីក្លាយជាគ្រូបង្វឹកបន្ទាប់របស់ Man United ប្រសិនបើក្លឹបសម្រេចចិត្តដក Erik ten Hag ចេញ។...
Ruben Amorim ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុម Man City ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ចាប់តាំងពីមានរបាយការណ៍ដំបូងនៃការផ្ទេររបស់ Hugo Viana ទៅកាន់ក្លឹប។...
អតីតខ្សែប្រយុទ្ធក្រុម Arsenal កីឡាករ Mika Biereth មានទម្រង់លេងល្អសម្រាប់ក្រុម Sturm Graz ក្នុងរដូវកាលនេះ។...
ទោះបីជា Vinicius Junior ជាបេក្ខភាពខ្លាំងសម្រាប់ Ballon d'Or ក៏ដោយ Lionel Messi មានមតិខុសគ្នា។ គាត់ជឿថា Lautaro Martinez សមនឹងទទួលបានពានរង្វាន់ច្រើនជាងអ្នកផ្សេង។...
Barcelona លែងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Leroy Sane ពី Bayern ទៀតហើយ។...