|
|
អ្នកចាត់ការទូទៅលោក Xavi របស់ក្លឹបអ្នកមានបុណ្យ FC Barcelona បានប្រកាសថាខ្សែប្រយុទ្ធចំណូលថ្មី Pierre-Emerick Aubameyang និងបង្ហាញខ្លួននៅយប់នេះក្នុងជំនួបជាមួយ Napoli ក្នុងពានរង្វាន់ Europa League ។ គួរបញ្ជាក់ថា Aubameyang បង្ហាញខ្លួនបាន ២ប្រកួតហើយតាំងតែពីផ្ទេរមក Barcelona កាលពីខែមករាកន្លងទៅ ។
Xavi បានបន្ថែមទៀតថា ៖ " Aubameyang ជាកីឡាករដ៏មានទេពកោសល្យម្នាក់ គេមានការតាំងចិត្តខ្ពស់និងគោរពវិន័យក្នុងការហ្វឹកហាត់ផងដែរ ។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះយើងបានឃើញសមត្ថភាពរបស់គេយ៉ាងច្បាស់ ហើយខ្ញុំសប្បាយចិត្តដែរគេបានចូលរួមជាមួយពួកយើង " ៕
ប្រភព : BBC Sport
Andy Carroll អតីតខ្សែប្រយុទ្ធ Liverpool និង West Ham នឹងទៅលេងក្នុងក្របខណ្ឌទីបួនរបស់បារាំងជាមួយ Bordeaux ។...
Barcelona បានបញ្ជាក់ជាផ្លូវការថា Fermin Lopez ពិតជាបានរងរបួសថ្មីដែលនឹងធ្វើឱ្យគាត់អវត្តមានយូរជាងការរំពឹងទុក។...
ខ្សែបម្រើ Jorginho របស់ក្លឹបកាំភ្លើងធំ Arsenal បានធ្វើការបង្ហាញដ៏គួរឱ្យភ្ញាក់ផ្អើលមួយអំពីអាកប្បកិរិយារបស់ក្រុមចំពោះទម្រង់ការស៊ុតបញ្ចូលទីដ៏មិនគួរឲ្យជឿរបស់ខ្សែប្រយុទ្ធ Erling Haaland របស់ក្រុម Manchester City ។...
អ្នកចាត់ការក្លឹប PSG លោក Luis Enrique ត្រូវបានស្នើឱ្យប្រៀបធៀបពេលវេលារបស់គាត់ជាគ្រូបង្វឹក PSG និងពេលវេលារបស់គាត់នៅ Barcelona ពីមុន។...
Al Nassr បានចែកផ្លូវជាផ្លូវការជាមួយអ្នកចាត់ការ Luis Castro បន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏ខកចិត្តដែលត្រូវបានសម្គាល់ដោយការបរាជ័យ 4-1 ក្រោមស្នាដៃក្រុម Al Hilal ក្នុងការប្រកួត Saudi Super Cup ។...