|
|
ក្លឹប FC Barcelona បានយកឈ្នះក្រុមភ្ញៀវ Athletic Bilbao យ៉ាងចាស់ដៃដោយលទ្ធផល ៤-០ កាលពីយប់មិញក្រុមខ័ណ្ឌ La Liga ។ គួរបញ្ជាក់ថាខ្សែប្រយុទ្ធចំណូលថ្មី Aubameyang ដែលខ្ចីជើងពីក្រុមកាំភ្លើងធំ Arsenal ធ្វើបានយ៉ាងល្អកាលពីយប់មិញដោយគេជាអ្នករកគ្រាប់បាល់បើកឆាក ក្នុងតង់ទី១ នាទី ៣៧ ។
Aubameyang រកបាន ៥គ្រាប់ក្នុង ៣ប្រកួតចុងក្រោយអោយ Barcelona ដែលជាស្ថិតិមួយដ៏ល្អសម្រាប់រូបគេ ។ ចំណែកឯ ៣គ្រាប់ទៀត រកបានដោយ Ousmane Dembele,Luuk de Jong និង Memphis Depay ។
ជ័យជំនះកាលពីយប់មិញធ្វើអោយ Barcelona ឈរលេខ ៤ បណ្តោះអាសន្ន មាន ៤៥ពិន្ទុ ក្នុងតារាង La Liga តាមពីក្រោយដោយ Atletico Madrid មាន ៤៥ពិន្ទុដូចគ្នា តែ Barcelona នៅសល់ ១ប្រកួតក្នុងដៃ ៕
ប្រភព : BBC Sports
🔥ការប្រកួត SERIE A 🔥 LAZIO VS HELLAS VERONA ...
🔥ការប្រកួត SERIE A 🔥 PARMA VS UDINESE ...
🔥ការប្រកួត LEAGUE 1 🔥 BIRMINGHAM CITY VS WREXHAM ...
🔥ការប្រកួត LA LIGA 🔥 RAYO VALLECANO VS OSASUNA ...
Oleksandr Zinchenko មិនអាចសម្រាកពីការរងរបួសបានទេ។...