|
|
ទេពកោសល្យរបស់យុវជន Omari Forson គ្រោងនឹងចាកចេញពី Manchester United លើការផ្ទេរដោយឥតគិតថ្លៃនៅរដូវក្តៅនេះ បន្ទាប់ពីបដិសេធសំណើកុងត្រាថ្មីជាច្រើន។
បើទោះបីជាដំបូងឡើយ កីឡាករវ័យ 19 ឆ្នាំត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ ប៉ុន្តែការពិភាក្សារវាងភាគីទាំងពីរបានបែកបាក់គ្នា នេះបើយោងតាមសារព័ត៌មាន Manchester Evening News ។
បិសាចក្រហមសង្ឃឹមថា ខ្សែប្រយុទ្ធវ័យក្មេងដែលបានបង្ហាញខ្លួនជាលើកដំបូងក្រោមការដឹកនាំ Erik ten Hag អាចពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់គាត់មុនដំណាច់ខែនេះ។
Forson បាននិងកំពុងស្វែងរកជម្រើសផ្សេងទៀតក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ ប៉ុន្តែ Man United នឹងទទួលបានថ្លៃសំណងប្រសិនបើគាត់ផ្លាស់ទៅក្រុមថ្មី។
Andy Carroll អតីតខ្សែប្រយុទ្ធ Liverpool និង West Ham នឹងទៅលេងក្នុងក្របខណ្ឌទីបួនរបស់បារាំងជាមួយ Bordeaux ។...
Barcelona បានបញ្ជាក់ជាផ្លូវការថា Fermin Lopez ពិតជាបានរងរបួសថ្មីដែលនឹងធ្វើឱ្យគាត់អវត្តមានយូរជាងការរំពឹងទុក។...
ខ្សែបម្រើ Jorginho របស់ក្លឹបកាំភ្លើងធំ Arsenal បានធ្វើការបង្ហាញដ៏គួរឱ្យភ្ញាក់ផ្អើលមួយអំពីអាកប្បកិរិយារបស់ក្រុមចំពោះទម្រង់ការស៊ុតបញ្ចូលទីដ៏មិនគួរឲ្យជឿរបស់ខ្សែប្រយុទ្ធ Erling Haaland របស់ក្រុម Manchester City ។...
អ្នកចាត់ការក្លឹប PSG លោក Luis Enrique ត្រូវបានស្នើឱ្យប្រៀបធៀបពេលវេលារបស់គាត់ជាគ្រូបង្វឹក PSG និងពេលវេលារបស់គាត់នៅ Barcelona ពីមុន។...
Al Nassr បានចែកផ្លូវជាផ្លូវការជាមួយអ្នកចាត់ការ Luis Castro បន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏ខកចិត្តដែលត្រូវបានសម្គាល់ដោយការបរាជ័យ 4-1 ក្រោមស្នាដៃក្រុម Al Hilal ក្នុងការប្រកួត Saudi Super Cup ។...