|
|
ពានរង្វាន់បាល់ទាត់ AIA ជើងឯកវិទ្យាល័យ រដូវកាលទី4 ឆ្នាំ2024 នេះនឹងចាប់ផ្ដើមការប្រកួតជាផ្លូវការនៅចុងខែសីហានេះហើយ ខណៈក្រុមទាំង12ត្រៀមខ្លួនជាស្រេចដើម្បីប្រជែងគ្នា។
ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាកំពូលៗរួមមានឯកឧត្ដម ហ៊ុន ម៉ានី ឯកឧត្ដម សាយ សំអាល់ បានអញ្ជើញជាអធិបតីភាពក្នុងថ្ងៃប្រកាសបើកការប្រកួតកាលល្ងាចថ្ងៃទី16 ខែសីហា ឆ្នាំ2024។ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកទឹកចិត្តកីឡាករតំណាងវិទ្យាល័យទាំង12ឲ្យខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួតអស់ពីសមត្ថភាពដើម្បីឈានទៅដណ្ដើមជើងឯកសម្រាប់រដូវកាលថ្មីដែលនឹងចាប់ផ្ដើមនាពេលដ៏ខ្លីខាងមុខនេះ។
ឯកឧត្ដមថ្លែងអំណរគុណដល់វិស័យឯកជនពិសេស AIA ដែលបន្តចូលរួមសហការឧបត្ថម្ភជាមួយ ស.ស.យ.ក រៀបចំនូវពានរង្វាន់បាល់ទាត់នេះជាបន្តបន្ទាប់។ សង្ឃឹមថាវិស័យឯកជនផ្សេងៗទៀតងាកមកចូលរួមលើវិស័យកីឡានៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
បញ្ជាក់ដែរថា ពិធីបើកការប្រកួតពានរង្វាន់បាល់ទាត់ AIA ជើងឯកវិទ្យាល័យ រដូវកាលទី៤ នេះឡើងកាលពីថ្ងៃទី16 ខែសីហា ឆ្នាំ2024 នៅអគារខេមរានី សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។ ការប្រកួតនេះនឹងចាប់ផ្ដើមនៅចុងខែសីហា ឆ្នាំ2024 ដោយមានក្រុមចំនួន12វិទ្យាល័យចូលរួម និងប្រកួតរៀងរាល់ថ្ងៃពុធ-ព្រហស្បតិ៍ វេលាម៉ោង 3កន្លះនៅទីលានចំនួន3 វិទ្យាល័យជ្រោយចង្វា វិទ្យាល័យបឹងត្របែក និងវិទ្យាល័យច្បារអំពៅ។
Andy Carroll អតីតខ្សែប្រយុទ្ធ Liverpool និង West Ham នឹងទៅលេងក្នុងក្របខណ្ឌទីបួនរបស់បារាំងជាមួយ Bordeaux ។...
Barcelona បានបញ្ជាក់ជាផ្លូវការថា Fermin Lopez ពិតជាបានរងរបួសថ្មីដែលនឹងធ្វើឱ្យគាត់អវត្តមានយូរជាងការរំពឹងទុក។...
ខ្សែបម្រើ Jorginho របស់ក្លឹបកាំភ្លើងធំ Arsenal បានធ្វើការបង្ហាញដ៏គួរឱ្យភ្ញាក់ផ្អើលមួយអំពីអាកប្បកិរិយារបស់ក្រុមចំពោះទម្រង់ការស៊ុតបញ្ចូលទីដ៏មិនគួរឲ្យជឿរបស់ខ្សែប្រយុទ្ធ Erling Haaland របស់ក្រុម Manchester City ។...
អ្នកចាត់ការក្លឹប PSG លោក Luis Enrique ត្រូវបានស្នើឱ្យប្រៀបធៀបពេលវេលារបស់គាត់ជាគ្រូបង្វឹក PSG និងពេលវេលារបស់គាត់នៅ Barcelona ពីមុន។...
Al Nassr បានចែកផ្លូវជាផ្លូវការជាមួយអ្នកចាត់ការ Luis Castro បន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏ខកចិត្តដែលត្រូវបានសម្គាល់ដោយការបរាជ័យ 4-1 ក្រោមស្នាដៃក្រុម Al Hilal ក្នុងការប្រកួត Saudi Super Cup ។...