|
|
Wayne Rooney អតីតខ្សែប្រយុទ្ធបិសាចក្រហម Manchester United ដែលបច្ចុប្បន្នកំពុងដឹកនាំ Derby County លីគទី២ ប្រទេសអង់គ្លេសបានបដិសេធសំណើរក្នុងការមកដឹកនាំក្រុមស្ករគ្រាប់ Everton ។
ក្នុងបទសម្ភាសន៍ជាមួយ The Sun អតីតខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះបាននិយាយថា ៖ "ក្រុម Everton បានអញ្ជើញខ្ញុំទៅធ្វើបទសម្ភាសន៍ការដឹកនាំក្រុម តែត្រូវខ្ញុំបដិសេធ ដោយសារតែខ្ញុំចង់មកដឹកនាំ Manutd ។ ខ្ញុំដឹងច្បាស់ថា ខ្ញុំមិនទាន់ត្រៀមលក្ខខណៈគ្រប់គាន់ក្នុងការដឹកនាំបិសាចក្រហម ។ ប៉ុន្តែខ្ញុំមានគម្រោងច្បាស់លាស់ហើយ ហើយខ្ញុំនិងធ្វើវានៅថ្ងៃណាមួយ " ៕
ប្រភព ៖ Fabrizio Romano
Andy Carroll អតីតខ្សែប្រយុទ្ធ Liverpool និង West Ham នឹងទៅលេងក្នុងក្របខណ្ឌទីបួនរបស់បារាំងជាមួយ Bordeaux ។...
Barcelona បានបញ្ជាក់ជាផ្លូវការថា Fermin Lopez ពិតជាបានរងរបួសថ្មីដែលនឹងធ្វើឱ្យគាត់អវត្តមានយូរជាងការរំពឹងទុក។...
ខ្សែបម្រើ Jorginho របស់ក្លឹបកាំភ្លើងធំ Arsenal បានធ្វើការបង្ហាញដ៏គួរឱ្យភ្ញាក់ផ្អើលមួយអំពីអាកប្បកិរិយារបស់ក្រុមចំពោះទម្រង់ការស៊ុតបញ្ចូលទីដ៏មិនគួរឲ្យជឿរបស់ខ្សែប្រយុទ្ធ Erling Haaland របស់ក្រុម Manchester City ។...
អ្នកចាត់ការក្លឹប PSG លោក Luis Enrique ត្រូវបានស្នើឱ្យប្រៀបធៀបពេលវេលារបស់គាត់ជាគ្រូបង្វឹក PSG និងពេលវេលារបស់គាត់នៅ Barcelona ពីមុន។...
Al Nassr បានចែកផ្លូវជាផ្លូវការជាមួយអ្នកចាត់ការ Luis Castro បន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏ខកចិត្តដែលត្រូវបានសម្គាល់ដោយការបរាជ័យ 4-1 ក្រោមស្នាដៃក្រុម Al Hilal ក្នុងការប្រកួត Saudi Super Cup ។...