|
|
ខ្សែការពារ Giorgio Chiellini បានធ្វើការសម្រេចចិត្តចាកចេញពីក្លឹប Juventus នៅរដូវកាលខាងមុខនេះហើយ ខណៈកំពុងគិតគូរទៅលេងនៅ MLS ដោយមកទល់នឹងពេលនេះមានក្លឹប Los Angeles បានទាក់ទងដាក់សំណើចង់បានរូបគេ ។
Chiellini បាននិយាយទៅកាន់ Sky Sports អ៊ីតាលីថា៖" ខ្ញុំបើកទូលាយនឹងទៅសាកលេងកន្លែងណាក្រៅពីអ៊ីតាលី ព្រោះនេះជាអ្វីដែលខ្ញុំចង់ធ្វើរហូតមកក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំនឹងសម្រេចចិត្តលើរឿងនេះជាមួយនឹងគ្រួសាររបស់ខ្ញុំឆាប់ៗ "។
ខ្សែការពារវ័យ ៣៧ឆ្នាំរូបនេះបាន រួមរស់ជាមួយ Juventus អស់រយៈពេល ១៧ឆ្នាំ ដោយចូលរួមលេងបាន ៥៦០ប្រកួត និងស៊ុតចូល ៣៦គ្រាប់ ។ ខ្សែការពាររូបនេះក៏ធ្លាប់បានប្រកាសផងដែរថា នឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិអ៊ីតាលីក្នុងរដូវកាលខាងមុខផងដែរ ៕
ប្រភព ៖ Sky Sport
🔥ការប្រកួត LA LIGA 🔥 DEPORTIVO ALAVES VS SEVILLA ...
🔥ការប្រកួត CHAMPIONSHIP 🔥 STOKE CITY VS HULL CITY ...
🔥ការប្រកួត BUNDESLIGA 🔥 AUGSBURG VS MAINZ 05 ...
🔥ការប្រកួត SERIE A 🔥 HELLAS VERONA VS TORINO ...
🔥ការប្រកួត SERIE A 🔥 CAGLIARI VS EMPOLI ...