|
|
លោក Zinedine Zidane អតីតអ្នកចាត់ការទូទៅក្រុមសេ្តចស Real Madrid ជាបេក្ខភាពដែលអាចនឹងមកដឹកនាំនៅ Paris Saint-Germain ក្រោយក្លឹបបានយល់ព្រមចែកផ្លូវគ្នាជាមួយលោក Mauricio Pochettino ។
លោក Pochettino អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនបានដឹកនាំ PSG រយៈពេល១៨ខែ និងបានជួយក្លឹបឈ្នះពាន Ligue 1 សម្រាប់ការដឹកនាំពេញមួយរដូវកាលដំបូងរបស់លោក។ ប៉ុន្តែ PSG បានបរាជ័យក្នុងក្របខ័ណ្ឌ Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ដោយសារថ្វីជើងរបស់ Real Madrid ដែលចោទជាបញ្ហាអនាគតរបស់ Pochettino ជាមួយក្លឹប។
អតីតអ្នកចាត់ការរបស់ Spurs និងប្រធានក្លឹបរបស់ PSG បានជួបគ្នាកាលពីសប្ដាហ៍មុន និងបានយល់ព្រមចែកផ្លូវគ្នាដើរហើយ។ Zidane គឺជម្រើសទីមួយរបស់ PSG ក្នុងការជំនួសកន្លែងរបស់លោក Pochettino ដែលជាអ្នកចាត់ការជោគជ័យបំផុតមួយក្នុងពានរង្វាន់ UCL ៕
ប្រភព ៖ BBC Sport
🔥ការប្រកួត SERIE A 🔥 LAZIO VS HELLAS VERONA ...
🔥ការប្រកួត SERIE A 🔥 PARMA VS UDINESE ...
🔥ការប្រកួត LEAGUE 1 🔥 BIRMINGHAM CITY VS WREXHAM ...
🔥ការប្រកួត LA LIGA 🔥 RAYO VALLECANO VS OSASUNA ...
Oleksandr Zinchenko មិនអាចសម្រាកពីការរងរបួសបានទេ។...