|
|
EUROPEAN SUPER LEAGUE គឺមានបំណងប្រមូលផ្ដុំក្លឹបៗធំនៅទ្វីបអឺរ៉ុបត្រូវបានពិភាក្សាចាប់តាំងពីទសវត្សឆ្នាំ 1990 ។ លីគកំពូលត្រូវបានស្នើជាផ្លូវការដើម្បីអនុវត្តសម្រាប់ប្រកួតនៅឆ្នាំ 2023-2024 នេះ។ FIFA និងសហព័ន្ធទ្វីបទាំង 6 រួមទាំង UEFA បានច្រានចោល ដោយមូលហេតុការបង្កើតលីកផ្តាច់ចេញពីគ្នា។
ពានរង្វាន់ថ្មីនេះបានមានការពិភាក្សាដំបូងនៅឆ្នាំ 1998 ដោយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដៃគូ អ៊ីតាលី ប៉ុន្តែត្រូវបានបដិសេធដោយ UEFA នៅខែកុម្ភៈឆ្នាំ 2012 លោក Clarence Clyde Seedorf ក៏បានព្យាករណ៍ពីការចាប់ផ្តើមរបស់លីគថ្មី នៅឆ្នាំ 2016 មានក្លឹបនៅ Premier League ក្រុម Arsenal, Chelsea, Liverpool,Manchester CIty និង Manchester UNited បានពិភាក្សាអំពីសំណើរនៃពានរង្វាន់ European Super League ជាមួយលោក Stephen M. Ross។
នៅក្នុងខែវិច្ឆិកាឆ្នាំ 2018 បានបែកធ្លាយការអះអាងថាមានការពិភាក្សាសម្ងាត់អំពីការបង្កើតការប្រកួតប្រជែងថ្មីមួយដែលទ្វីបក្លឹបនៅអឺរ៉ុប Super League ដែលនឹងចាប់ផ្តើមលេងនៅឆ្នាំ 2021. នេះតែទីបំផុតមិនបានកើតមានឡើងឡេីយ។ កាលពីខែតុលាឆ្នាំ 2020 ទូរទស្សន៍ Sky Sports បានអះអាងថា FIFA កំពុងស្នើសុំការផ្លាស់ប្តូរសម្រាប់ពានរង្វាន់ UEFA Champions League ដែលហៅថា European Premier League ទោះយ៉ាងណានៅថ្ងៃទី 21 ខែមករាឆ្នាំ 2021 FIFA និងសហព័ន្ធបាល់ទាត់ទ្វីបទាំង 6 ( AFC , CAF , CONCACAF , CONMEBOL , OFC និង UEFA) បានចេញសេចក្តីថ្លែងការណ៍បដិសេធការបង្កើតពាននេះ។ ក្លឹបឬកីឡាករណាដែលចូលរួមក្នុងលីគនេះនឹងត្រូវបានហាមមិនឲ្យចូលរួមក្នុងការប្រកួតធំរបស់សហព័ន្ធបាល់ទាត់ទ្វីបទាំង 6 ដូចខាងលេីហេីយអាចត្រូវពិន័យដល់ក្លឹប ឬ កីឡាករថែមទៀត យ៉ាងណាក៏ដោយសំណើនេះនៅតែស្ថិតក្រោមការពិភាក្សាដោយក្លឹបធំៗ។
ឯកសារស្នើសុំបញ្ជាក់ថាលីកនេះនឹងចាប់ផ្តើមនៅរដូវកាល 2022 ដោយមានសមាជិកអចិន្រ្តៃយ៍ចំនួន 15 ក្រុមរួមទាំងក្លឹបនៅ Premier League ចំនួន 6 ហើយក្លឹបនីមួយៗនឹងត្រូវចំណាយរហូតដល់310 លានផោនដើម្បីចូលរួមឬ 213 លានផោនក្នុងមួយរដូវកាល។
នៅថ្ងៃទី 18 ខែមេសាឆ្នាំ 2021 មិ្សលមិញនេះត្រូវបាកាសែតញូវយ៉កថែមស៍ រាយការណ៍ថាមានក្លឹបចំនួន 12 នៅអង់គ្លេសអ៊ីតាលីនិងអេស្ប៉ាញបានព្រមព្រៀងជាគោលការណ៍ដើម្បីបង្កើតលីគកំពូលអ៊ឺរ៉ុប៕ ក្រោយមកនៅថ្ងៃដដែលសេចក្តីប្រកាសព័ត៌មានផ្លូវការមួយបានប្រកាសពីការបង្កើតលីគ។ ក្លឹបចំនួន 12, Real Madrid CF , FC Barcelona , Atlético Madrid , Manchester United FC , Manchester City FC , Chelsea FC , Arsenal FC , Tottenham Hotspur FC , Liverpool FC , Juventus FC , Inter Milan និង AC Milanត្រូវបានគេដាក់ឈ្មោះជាសមាជិកស្ថាបនិកដោយមានក្លឹបចំនួន 3 បន្ថែមទៀតត្រូវបានគេរំពឹងថានឹងចូលរួមមុនពេលបើករដូវកាល។
Andy Carroll អតីតខ្សែប្រយុទ្ធ Liverpool និង West Ham នឹងទៅលេងក្នុងក្របខណ្ឌទីបួនរបស់បារាំងជាមួយ Bordeaux ។...
Barcelona បានបញ្ជាក់ជាផ្លូវការថា Fermin Lopez ពិតជាបានរងរបួសថ្មីដែលនឹងធ្វើឱ្យគាត់អវត្តមានយូរជាងការរំពឹងទុក។...
ខ្សែបម្រើ Jorginho របស់ក្លឹបកាំភ្លើងធំ Arsenal បានធ្វើការបង្ហាញដ៏គួរឱ្យភ្ញាក់ផ្អើលមួយអំពីអាកប្បកិរិយារបស់ក្រុមចំពោះទម្រង់ការស៊ុតបញ្ចូលទីដ៏មិនគួរឲ្យជឿរបស់ខ្សែប្រយុទ្ធ Erling Haaland របស់ក្រុម Manchester City ។...
អ្នកចាត់ការក្លឹប PSG លោក Luis Enrique ត្រូវបានស្នើឱ្យប្រៀបធៀបពេលវេលារបស់គាត់ជាគ្រូបង្វឹក PSG និងពេលវេលារបស់គាត់នៅ Barcelona ពីមុន។...
Al Nassr បានចែកផ្លូវជាផ្លូវការជាមួយអ្នកចាត់ការ Luis Castro បន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏ខកចិត្តដែលត្រូវបានសម្គាល់ដោយការបរាជ័យ 4-1 ក្រោមស្នាដៃក្រុម Al Hilal ក្នុងការប្រកួត Saudi Super Cup ។...