|
|
ខ្សែប្រយុទ្ធ Richarlison ត្រូវបាន FA ពិន័យមិនឲ្យចូលរួមប្រកួតដំបូងឲ្យ ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ទល់នឹងក្លឹប Southampton នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២នោះទេ ដោយសារតែរូបគេបានគប់ផ្សែង កាលពីគេនៅជាកីឡាករ Everton នៅរដូវកាលមុន។ ខាង FA ក៏បានពិន័យកីឡាករខាងលើជាទឹកប្រាក់ជិត៣ម៉ឺនដុល្លារ ដើម្បីកុំឲ្យប្រព្រឹត្តសកម្មភាពគ្រោះថ្នាក់នៅលើទីលាននេះតទៅទៀត។
គួរបញ្ជាក់ថា Richarlison ទើបផ្លាស់មក Spurs នៅក្នុងរដូវកាលឆ្នាំ២០២២/២៣នេះ ដោយចុះកុងត្រារយៈពេល៥ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះបានរួមរស់ជាមួយ Everton អស់រយៈពេល៤រដូវកាលមុនផ្លាស់មក Spurs ដោយចូលរួមលេងបាន ១៥២ប្រកួត និងស៊ុតចូល៥៣គ្រាប់៕
ប្រភព ៖ Sky Sport
🔥ការប្រកួត EFL CUP 🔥 PSG VS GIRONA ...
🔥ការប្រកួត EFL CUP 🔥 COVENTRY VS TOTTENHAM ...
🔥ការប្រកួត EFL CUP 🔥 BRIGHTON VS WOLVES ...
🔥ការប្រកួត LA LIGA 🔥 REAL BETIS VS GETAFE ...
Andy Carroll អតីតខ្សែប្រយុទ្ធ Liverpool និង West Ham នឹងទៅលេងក្នុងក្របខណ្ឌទីបួនរបស់បារាំងជាមួយ Bordeaux ។...