|
|
អ្នកចាត់ការក្លឹបបិសាចក្រហម Manchester United លោក Erik Ten Hag បានបង្ហើបថាលោកមិនពេញចិត្តនឹងអាកប្បកិរិយាខ្សែប្រយុទ្ធ Cristiano Ronaldo ដើរចេញពីកីឡាដ្ឋាន Old Trafford ទាំងប្រកួតមិត្តភាព Pre Season នឹង Rayo Vallecano ក្នុងលទ្ធផល ១-១ មិនទាន់ចប់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
Ten Hag បាននិយាយថា៖ អាកប្បកិរិយានេះគឺច្បាស់ណាស់មិនអាចទទួលយកបានតែម្ដង។ ខ្ញុំធ្លាប់បានប្រាប់អ្នកគ្រប់គ្នាក្នុងក្លឹបហើយថា អាកប្បកិរិយាបែបនេះគឺពិតជាទទួលយកមិនបានទេ។ នេះជាក្រុមការងារ ជាក្រុមលេងរបស់យើង យើងត្រូវនៅជាមួយពួកគេរហូតដល់ចប់។ គួរបញ្ជាក់ផងដែរថា អនាគតរបស់ Ronaldo នៅ Man Utd គឺនៅតែស្រពិចស្រពិល។ ចំពោះការប្រកួតបើកឆាក Premier League របស់ Man Utd លោក Ten Hag នឹងដាក់ Ronaldo ជាកីឡាករបម្រុង៕
ប្រភព ៖ BBC Sport
🔥ការប្រកួត LA LIGA 🔥 DEPORTIVO ALAVES VS SEVILLA ...
🔥ការប្រកួត CHAMPIONSHIP 🔥 STOKE CITY VS HULL CITY ...
🔥ការប្រកួត BUNDESLIGA 🔥 AUGSBURG VS MAINZ 05 ...
🔥ការប្រកួត SERIE A 🔥 HELLAS VERONA VS TORINO ...
🔥ការប្រកួត SERIE A 🔥 CAGLIARI VS EMPOLI ...