|
|
ខ្សែបម្រើអេស្ប៉ាញ Isco ដែលផុតកុងត្រាជាមួយ Real Madrid កាលពីចុងខែមិថុនា ពេលនេះកំពុងឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹប Sevilla ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ ។
កន្លងមកកីឡាករអេស្ប៉ាញវ័យ៣០ឆ្នាំរូបនេះ មានការភ្ជាប់ទៅនឹងការរួមរស់ជាមួយអតីតគ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញ និង Real Madrid លោក Julen Lopetegui ហើយពេលនេះអ្នកទាំងពីរនឹងធ្វើការជាមួយគ្នាជាថ្មី។ គួរបញ្ជាក់ថា Isco បានផ្ទេរទៅចូលរួម Real Madrid ពីក្លឹប Malaga កាលពី៩ឆ្នាំមុន ក្នុងតម្លៃ៣០លានអឺរ៉ូ ហើយគេបានជួយក្រុមយក្សអេស្ប៉ាញមួយនេះឈ្នះ UEFA Champions League ៥លើក La Liga ម្ដង និង Copa del Rey ម្តង ៕
ប្រភព៖ Sky Sport
🔥ការប្រកួត SERIE A 🔥 LAZIO VS HELLAS VERONA ...
🔥ការប្រកួត SERIE A 🔥 PARMA VS UDINESE ...
🔥ការប្រកួត LEAGUE 1 🔥 BIRMINGHAM CITY VS WREXHAM ...
🔥ការប្រកួត LA LIGA 🔥 RAYO VALLECANO VS OSASUNA ...
Oleksandr Zinchenko មិនអាចសម្រាកពីការរងរបួសបានទេ។...