|
|
លោក Florentino Perez ប្រធានក្លឹប Real Madrid បានឆ្លើយតបនឹងពាក្យចចាមអារ៉ាមដែលថា ខ្សែការពារ Raphael Varane នឹងចាកចេញទៅកាន់ក្លឹប Manchester United ខណៈក្លឹបលោកចង់បាន ខ្សែប្រយុទ្ធ Kylian Mbappe និងខ្សែប្រយុទ្ធ Erling Haaland សម្រាប់រដូវកាលខាងមុខ។ បើតាមការចុះផ្សាយរបស់ Fotmob ក្នុងថ្ងៃនេះ
Perez បានឆ្លើយតបថា៖" ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងលើ Varane ទេ។ គេកំពុងនៅប្រកួត Euro នៅឡើយហ្នឹង យើងនឹងនិយាយជាមួយគេនៅពេលគេត្រលប់មកវិញ។ មកទល់នឹងពេលនេះយើងមិនទាន់ឃើញក្លឹបណាមួយមកទាក់ទងយើងចង់បាន Varane ផងហ្នឹង។ តែខ្ញុំចង់និយាយទៅថា បើគេចង់ទៅៗ ក៏ទៅៗ តែបើគេចង់នៅបន្តជាមួយយើងក៏នៅចុះ "។ចំពោះរឿង Mbappe និង Haaland វិញលោកបាននិយាយថា៖" Mbappe? គេមិនមែនជាកីឡាករ Real Madrid ផងហ្នឹងអញ្ចឹងខ្ញុំមិនអាចនិយាយបានទេ។ តែខ្ញុំដឹងថាអ្នកគាំទ្រខ្ញុំចង់បានអី។ អញ្ចឹងយើងកំពុងតែពង្រឹងក្រុមយើងហើយ។ អ្នកទាំងអស់គ្នាស្គាល់ខ្ញុំច្បាស់ណាស់ថា ខ្ញុំអាចធ្វើអីខ្លះ។ មនុស្សជឿខ្ញុំព្រោះពួកគេដឹងខ្ញុំធ្វើបាន ពួកគេដឹងថាខ្ញុំនឹងនាំកីឡាករលំដាប់កំពូលពិភពលោកមកក្លឹបនេះ។ តែ Mbappe ជាកីឡាករ PSG យើងត្រូវគោរពគេ ខ្ញុំមិនអាចនិយាយពីគេបានទេ អញ្ចឹងខ្ញុំមិនឆ្លើយទេទាក់ទងនឹង Mbappe ឬក៏ Haaland អីហ្នឹង "៕
🔥ការប្រកួត LA LIGA 🔥 REAL BETIS VS GETAFE ...
Andy Carroll អតីតខ្សែប្រយុទ្ធ Liverpool និង West Ham នឹងទៅលេងក្នុងក្របខណ្ឌទីបួនរបស់បារាំងជាមួយ Bordeaux ។...
Barcelona បានបញ្ជាក់ជាផ្លូវការថា Fermin Lopez ពិតជាបានរងរបួសថ្មីដែលនឹងធ្វើឱ្យគាត់អវត្តមានយូរជាងការរំពឹងទុក។...
ខ្សែបម្រើ Jorginho របស់ក្លឹបកាំភ្លើងធំ Arsenal បានធ្វើការបង្ហាញដ៏គួរឱ្យភ្ញាក់ផ្អើលមួយអំពីអាកប្បកិរិយារបស់ក្រុមចំពោះទម្រង់ការស៊ុតបញ្ចូលទីដ៏មិនគួរឲ្យជឿរបស់ខ្សែប្រយុទ្ធ Erling Haaland របស់ក្រុម Manchester City ។...
អ្នកចាត់ការក្លឹប PSG លោក Luis Enrique ត្រូវបានស្នើឱ្យប្រៀបធៀបពេលវេលារបស់គាត់ជាគ្រូបង្វឹក PSG និងពេលវេលារបស់គាត់នៅ Barcelona ពីមុន។...