|
|
អ្នកចាត់ការក្លឹប Manchester United លោក Erik Ten Hag បានប្រាប់អ្នកកាសែតកាលពីម្សិលមិញថា ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo បដិសេធមិនចូលលេងក្នុងការប្រកួតប៉ះនឹងក្លឹប Tottenham Hotspur ដែលប្រព្រឹត្តិទៅកាលពីយប់ថ្ងៃព្រហស្បតិ៍។
ការប្រកួតនោះ Manutd បានយកឈ្នះ Spurs ក្នុងលទ្ធផល ២ ទល់នឹង ០ ប៉ុន្តែក្នុងប្រកួតនោះ Ronaldo មិនបានស្ថិតនៅក្នុងជម្រើស ១១នាក់ដំបូងនោះទេ។ ទោះជាបែបនេះក្ដីលោក Ten Hag ប្រុងនឹងដាក់ Ronaldo ចូលលេងនៅចុងតង់ទី២ ប៉ុន្តែខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះបដិសេធមិនចូលលេង។ Ronaldo មិនត្រឹមតែបដិសេធមិនចូលលេងទេ ថែមទាំងចាកចេញពីកៅអីបង់កីឡាករបម្រុងនៅមុនការប្រកួតបានបញ្ចប់ទៀតផង។ សកម្មភាពទាំងអស់នេះហើយបានធ្វើឱ្យ Manutd សម្រេចមិនដាក់បញ្ចូលឈ្មោះ Ronaldo ក្នុងបញ្ជីក្រុមកីឡាករ ដែលត្រៀមនឹងលេងប៉ះក្លឹប Chelsea នៅក្នុងចុងសប្ដាហ៍នេះ៕
Sponsored by ៖ #AA2888
Telegram ៖ https://t.me/aa2888helpcenter1/
នាំមកជូនដោយ #AA2888 ជាគេហទំព័រដែលផ្តល់ជូនការកំសាន្តដ៏សម្បូរបែប ជាមួយនិងទំនុកចិត្តខ្ពស់ សុវត្ថិភាពឈានមុខគេ !
ផ្នែកសេវាអតិថិជនទូទាំងប្រទេសនិងប្រឹក្សាយោបល់ 24 ម៉ោង ៖
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
ប្រភព: The Sun
Andy Carroll អតីតខ្សែប្រយុទ្ធ Liverpool និង West Ham នឹងទៅលេងក្នុងក្របខណ្ឌទីបួនរបស់បារាំងជាមួយ Bordeaux ។...
Barcelona បានបញ្ជាក់ជាផ្លូវការថា Fermin Lopez ពិតជាបានរងរបួសថ្មីដែលនឹងធ្វើឱ្យគាត់អវត្តមានយូរជាងការរំពឹងទុក។...
ខ្សែបម្រើ Jorginho របស់ក្លឹបកាំភ្លើងធំ Arsenal បានធ្វើការបង្ហាញដ៏គួរឱ្យភ្ញាក់ផ្អើលមួយអំពីអាកប្បកិរិយារបស់ក្រុមចំពោះទម្រង់ការស៊ុតបញ្ចូលទីដ៏មិនគួរឲ្យជឿរបស់ខ្សែប្រយុទ្ធ Erling Haaland របស់ក្រុម Manchester City ។...
អ្នកចាត់ការក្លឹប PSG លោក Luis Enrique ត្រូវបានស្នើឱ្យប្រៀបធៀបពេលវេលារបស់គាត់ជាគ្រូបង្វឹក PSG និងពេលវេលារបស់គាត់នៅ Barcelona ពីមុន។...
Al Nassr បានចែកផ្លូវជាផ្លូវការជាមួយអ្នកចាត់ការ Luis Castro បន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏ខកចិត្តដែលត្រូវបានសម្គាល់ដោយការបរាជ័យ 4-1 ក្រោមស្នាដៃក្រុម Al Hilal ក្នុងការប្រកួត Saudi Super Cup ។...