| 
			
			 | 
				
				
					 | 
	
Carlo Ancelotti អ្នកចាត់ការទូទៅក្រុមអធិរាជស Real Madrid បាននិយាយចំៗថា ប្រព័ន្ធការពាររបស់លោកនៅមានកម្រិត ។ Carlo Ancelotti និយាយថា ៖ "ការការពារល្អនឹងក្លាយជាគន្លឹះក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រ។ ខ្ញុំមិនសប្បាយចិត្តនឹងការរបូតគ្រាប់បាល់ ៤គ្រាប់នោះទេ ។ រឿងល្អគឺថាយើងបានស៊ុតបញ្ចូលទី ៣គ្រាប់ទល់នឹងពួកគេ ហើយអ្វីដែលអាក្រក់នោះគឺថាយើងបានអនុញ្ញាតឱ្យពួកគេរកបាន ៤គ្រាប់វិញ។ ប្រសិនបើយើងឈ្នះ La Liga ទល់នឹង Espanyol យើងនឹងអបអរសាទរ - វានឹងជួយយើង" ។


Carlo បន្ថែមទៀតថា ៖  "វាមិនមែនជាការប្រកួតដ៏ល្អសម្រាប់ពួកយើងទេ យើងការពារយ៉ាងអន់បំផុត។ សម្រាប់ជើងទីពីរ យើងមានទំនុកចិត្ត និងរំភើបជាងនេះ ។ យើងកំពុងរង់ចាំ Bernabeu ,វេទមន្តនៃ Bernabeu។ អ្នកគាំទ្រនៅ Bernabeu ត្រូវតែត្រៀមខ្លួន យើងនឹងប្រយុទ្ធដើម្បីបានលទ្ធផលដ៏អស្ចារ្យនៃ Bernabeu ម្តងទៀត" ៕
ប្រភព ៖ Fabrizio Romano
ពាក្យចចាមអារ៉ាមបានផ្សព្វផ្សាយតាមអ៊ីនធឺណិតដែលបង្ហាញថា Paris Saint-Germain អាចនឹងកំពុងស្វែងរកការចុះហត្ថលេខាលើ Lamine Yamal ពី FC Barcelona។...
ខ្ញុំចង់អបអរសាទរទៅកាន់អ្នកគាំទ្របាល់ទាត់នៅកម្ពុជាបន្ទាប់ពីពួកយើងបានឡើងទៅវគ្គបន្ត ដែលនេះគឺជាសមិទ្ធផលដ៏អស្ចារ្យមួយ។...
ក្រុម Arsenal ស្ថិតក្នុងទម្រង់លេងដ៏អស្ចារ្យ ហើយចំណាត់ថ្នាក់របស់ពួកគេបង្ហាញយ៉ាងច្បាស់អំពីរឿងនោះ។ អ្នកខ្លះនិយាយរួចហើយថាក្រុមកាំភ្លើងធំនឹងឈ្នះពានរង្វាន់នៅរដូវកាលនេះ ប៉ុន្តែវាពិតជាឆាប់ពេកក្នុងការនិយាយបែបនោះ។...
Ferran Torres បានឈានដល់ដំណាក់កាលដ៏សំខាន់មួយសម្រាប់ក្រុម Barcelona ដោយស៊ុតបញ្ចូលទីគ្រាប់ទី 50 របស់គាត់សម្រាប់ក្លឹបក្នុងការប្រកួត 2-0 ទល់នឹងក្រុម Elche កាលពីល្ងាចថ្ងៃអាទិត្យ។ ខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះ ដែលត្រូវបានប្តូរទៅជាខ្សែប្រយុទ្ធកណ្តាលដោយគ្រូបង្វឹក Hansi Flick បានស៊ុតបញ្ចូលទីគ្រាប់ទីពីរនៃការប្រកួត ដែលជាការស៊ុតបញ្ចូលទីដ៏សំខាន់របស់គាត់។...
បន្ទាប់ពីសម្រេចចិត្តចែកផ្លូវជាមួយលោក Stefano Pioli ក្លឹប Fiorentina ឥឡូវនេះបានចូលចរចាជាមួយគ្រូបង្វឹកដើម្បីបញ្ចប់កិច្ចសន្យារបស់គាត់ ដែលបច្ចុប្បន្នមានសុពលភាពរហូតដល់ឆ្នាំ 2028។...