|
|
|
ក្លឹបតោខៀវ Chelsea កំពុងតាមឃ្លាំមើលខ្សែបម្រើវ័យក្មេងរបស់ Barcelona និងហ៊ានចំណាយលុយប្រមាណ ៥០លានអឺរ៉ូសម្រាប់កីឡាកររូបនេះបើគេសម្រេចចិត្តចាកចេញពីទឹកដី Camp Nou ។

បើតាមប្រភពសារព័ត៌មាន El Nacional បានបង្ហើបថាខ្សែបម្រើវ័យក្មេង Gavi បានបដិសេធសំណើររបស់ Barca ក្នុងការបន្តកុងត្រាថ្មី ដែលជាហេតុនាំអោយតោខៀវ Chelsea ត្រៀមកញ្ចប់ថវិកាសម្រាប់នាំរូបគេមកកាន់ទឹកដី Stamford Bridge ។

គួរបញ្ជាក់ថាកុងត្រារបស់ Gavi ជាមួយ Barcelona មានសុពលភាពដល់រដូវក្តៅ ២០២៣ ។ សម្រាប់ស្ថិតិរបស់ខ្សែបម្រើអេស្ប៉ាញរូបនេះ បង្ហាញខ្លួន ២៨ ប្រកួត រកបាន ២ គ្រាប់និង Assist ៣ លើក ៕
ប្រភព: El Nacional
Lionel Messi បានឆ្លាក់កំណត់ត្រាថ្មីមួយទៀតក្នុងអាជីពដ៏អស្ចារ្យរបស់គាត់ ដោយស៊ុតបញ្ចូលទីគ្រាប់ទី 896 របស់គាត់ ដើម្បីឲ្យ Argentina នាំមុខ 2-0 ក្នុងការប្រកួតមិត្តភាពជាមួយអង់ហ្គោឡា។...
យោងតាម talkSPORT ខ្សែប្រយុទ្ធ Rodrigo Muniz របស់ក្រុម Fulham បានរងរបួសសរសៃពួរភ្លៅ។...
យោងតាមកាសែត Manchester Evening News កិច្ចព្រមព្រៀងឧបត្ថម្ភដៃអាវរបស់ Manchester United ជាមួយ DXC Technology នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលបច្ចុប្បន្ន។...
យោងតាម Sky Sports ក្លឹប Manchester City បានចូលរួមក្នុងការប្រណាំងប្រជែងដណ្តើមយកខ្សែបម្រើស្លាប Antoine Semenyo របស់ក្រុម Bournemouth។...
កីឡាករវ័យក្មេង Nico O'Reilly របស់ក្លឹប Manchester City បានពណ៌នាអំពីការបង្ហាញខ្លួនលើកដំបូងរបស់គាត់ជាមួយ England national team ថាជា ក្តីស្រមៃក្លាយជាការពិត បន្ទាប់ពីបានជួយក្រុម Three Lions ឲ្យឈ្នះក្រុម Serbia ក្នុងវគ្គជម្រុះ World Cup 2-0។...