|
|
|
ខ្សែប្រយុទ្ធវ័យក្មេង Erling Haaland របស់ក្លឹប Borussia Dortmund ទំនងជាមិនអាចផ្ទេរមក Barcelona នារដូវក្តៅខាងមុខនេះឡើយនេះបើតាមសម្តីរបស់ប្រធានក្លឹបលោក Joan Laporta ។

លោក Laporta បានបញ្ជាក់ថា ៖ "ក្លឹបនិងមិនចុះកុងត្រាយកកីឡាកររូបណាដែលអាចធ្វើអោយប៉ះពាល់ដល់វិបត្តិហិរញ្ញវត្ថុរបស់ក្លឹបឡើយ
។ សម្រាប់ខ្ញុំក្លឹបគឺជាជម្រើសដំបូងដែលខ្ញុំត្រូវគិតគូរ ។ យើងនិងមិនចុះកុងត្រាយកកីឡាកររូបណាដែលមានប្រាក់ពលកម្មលើសពីការគ្រោងទុករបស់យើងឡើយ ។ នេះគឺជាគម្រោងរបស់ក្លឹបនាពេលបច្ចុប្បន្ននិងពេលខាងមុខ " ។

គួរបញ្ជាក់ថា Haaland ត្រូវបានគេរាយការណ៍ថានិងអាចចាកចេញពី Borussia Dortmund នារដូវក្តៅខាងមុខនេះហើយ ខណៈមានក្លឹបជាច្រើនក៏កំពុងចាប់អារម្មណ៍លើរូបគេផងដែរ ៕
ប្រភព ៖ Fabrizio Romano
Super Cup Napoli VS Bologna Match ...
យោងតាមកាសែត The Telegraph បានឲ្យដឹងថា Bruno Fernandes ប្រឈមមុខនឹងការអវត្តមានរយៈពេលមួយខែ។...
តារាឆ្នើម Raphinha របស់ក្លឹប Barcelona ត្រូវបានគេដាក់ឈ្មោះថាជាកីឡាករឆ្នើមប្រចាំការប្រកួត (Man of the Match) ក្នុងការប្រកួតទល់នឹងក្រុម Villarreal។...
អ្នកស៊ុតបញ្ចូលទីគ្រាប់បើកឆាក Désiré Doué បានរួមចំណែកដល់ជ័យជម្នះ 4-0 របស់ PSG លើ Fontenay ដែលអនុញ្ញាតឱ្យពួកគេឡើងទៅវគ្គបន្ត។...
ក្លឹប Real Madrid កំពុងតែដាក់មូលដ្ឋានគ្រឹះសម្រាប់ទីផ្សារដោះដូរកីឡាករនាពេលអនាគត ហើយឈ្មោះខ្សែការពារថ្មីមួយបានលេចចេញនៅលើរ៉ាដារបស់ពួកគេ។...