|
|
ខ្សែបម្រើកណ្តាលសញ្ជាតិម៉ារ៉ុក Hakim Ziyech របស់ក្លឹបតោខៀវ Chelsea បានសម្រេចចិត្តចូលនិវត្តន៏ពីក្រុមជម្រើសជាតិក្រោយពីរងពិន័យពីគ្រូបង្វឹកជម្រើសជាតិ ។ ការសម្រេចចិត្តរបស់កីឡាករវ័យ ២៨ឆ្នាំរូបនេះបានកើតឡើងបន្ទាប់ពីគេមិនត្រូវបានកោះហៅក្នុងការប្រកួតពានរង្វាន់ទ្វីបអាហ្វ្រិកកាលពីសប្តាហ៏កន្លងទៅ ។
គួរបញ្ជាក់ថាកាលពីឆ្នាំមុនគ្រូបង្គោលជម្រើសជាតិម៉ារ៉ុកបានចោទប្រកាន់ Ziyech ថារូបគេធ្វើពុតជាមានរបួសដើម្បីគេចហ្វេសការហ្វឹកហាត់មុនការប្រកួតមិត្តភាព ។ Ziyech បានផ្តល់កិច្ចសម្ភាសន៏ជាមួយសារពត័មាន Abu Dhabi ថា ៖ "គេបានសម្រេចចិត្តហើយថាគេនិងចូលនិវត្តន៏ពីក្រុមជម្រើសជាតិ " ៕
ប្រភព : Metro
ម្ចាស់ក្លឹប PSG នៅទីក្រុងដូហា ប្រទេសកាតា កំពុងនិយាយច្រើនអំពីរបៀបដែលពួកគេអាចនាំយក Lamine Yamal មកកាន់ក្លឹប Paris របស់ពួកគេ។...
ការប្រារព្ធពិធីនៅតែបន្តសម្រាប់ Ousmane Dembele បន្ទាប់ពីជ័យជំនះ Ballon d'Or របស់គាត់។ យោងតាម RMC Sport ខ្សែប្រយុទ្ធ Paris Saint-Germain ត្រូវបានគេរំពឹងថានឹងទៅលេង Evreux នៅថ្ងៃអាទិត្យនេះ ដើម្បីបង្ហាញពានរង្វាន់ដ៏មានកិត្យានុភាពរបស់គាត់។ ទីក្រុងនេះមានកន្លែងពិសេសមួយនៅក្នុងបេះដូងរបស់គាត់ ព្រោះវាជាកន្លែងដែលដំណើរបាល់ទាត់របស់គាត់បានចាប់ផ្តើមជាមួយ FC Evreux មុនពេលផ្លាស់ទៅ Borussia Dortmund និងក្រោយមក Barcelona ។...
យោងតាម Florian Plettenberg Liverpool មិនត្រឹមតែមានឆន្ទៈក្នុងការចុះហត្ថលេខាលើខ្សែការពារកណ្តាលថ្មីនៅរដូវក្តៅក្រោយនោះទេ។...
ក្លឹបយក្សទួរគី Galatasaray កំពុងរៀបចំផែនការផ្ទេរសម្រាប់ខ្សែបម្រើស្លាបរបស់ Liverpool កីឡាករ Mohamed Salah វ័យ 33 ឆ្នាំ ដែលមានសក្តានុពលនៅដើមខែមករាឆ្នាំ 2026 ។...