|
|
|
ក្លឹបហង្សក្រហម Liverpool បរាជ័យក្នុងការនាំយក Fabio Carvalho ខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំសញ្ជាតិព័រទុយកាល់ពីក្លឹប Fulham ។ Liverpool បានត្រៀមកញ្ចប់ថវិកាប្រមាណ៨លានអឺរ៉ូ សម្រាប់កីឡាករវ័យក្មេងរូបនេះ កាលពីល្ងាចថ្ងៃចន្ទ ប៉ុន្តែដោយសារការចចារមានភាពស្មុគស្មាញ រហូតដល់ពេលទីផ្សារដោះដូរកីឡាករត្រូវបានបិទ។

ដូច្នេះ Liverpool ត្រូវចាំរហូតដល់ទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខបើក ទើបអាចនាំយក Fabio ទៅបាន ។ គួរបញ្ជាក់ថាកីឡាករវ័យក្មេងរូបនេះមានក្លឹបជាច្រើនបានទាក់ទង ដោយសារទម្រង់លេងរបស់គេហាក់មានភាពល្អប្រសើរ ៕
ប្រភព: Goal
La Liga Barcelona VS Osasuna Match ...
Premier League Arsenal VS Wolves Match ...
Premier League Liverpool VS Brighton Match ...
យោងតាម Sky Sports ក្លឹប Crystal Palace កំពុងសម្លឹងមើលការផ្លាស់ប្តូរដ៏មានសក្តានុពលមួយសម្រាប់ខ្សែបម្រើស្លាប Brennan Johnson របស់ក្លឹប Tottenham នៅក្នុងខែមករា។...
យោងតាមរបាយការណ៍ Galatasaray កំពុងសម្លឹងមើលការចុះហត្ថលេខាលើខ្សែការពារ Antonio Rüdiger របស់ Real Madrid ក្នុងការផ្ទេរដ៏ធំមួយនៅខែមករា។...