|
|
|
ក្លឹបមេឃខៀវ Manchester City បានប្រកាសប្រាប់ថាពួកគេនឹងព្រមអនុញ្ញាតឱ្យខ្សែបម្រើឆ្នើមរបស់ខ្លួនមួយរូបចាកចេញពីក្លឹប នៅឆ្នាំក្រោយប្រសិនបើពួកគេអាចទទួលបានសំណើរ ១០០ លានអឺរ៉ូ (៨៩ លានផោន) ។

ជាក់ស្តែង កីឡាករដែល Man City គ្រោងនឹងលក់ចេញនោះគឺខ្សែបម្រើ Bernardo Silva បន្ទាប់ពីអនាគតកីឡាករព័រទុយហ្គាល់រូបនេះ បានក្លាយជាប្រធានបទផ្ទេរដ៏គួរឱ្យចាប់អារម្មណ៍មួយក្នុងកំឡុងទីផ្សាររដូវក្តៅកន្លងទៅ ជាមួយនឹងការពេញចិត្តពីសំណាក់ក្លឹប Barcelona ។ បើយោងតាមរបាយការណ៍ពី Manchester Evening News ដែលចុះផ្សាយក្នុងពេលកន្លងទៅនេះ បានបង្ហាញឱ្យដឹងថាក្លឹប Man City នឹងត្រៀមលក់ Silva ចេញនៅរដូវក្តៅឆ្នាំក្រោយ បើសិនពួកគេអាចទទួលបានសំណើរ ស្របតាមការចង់បានរបស់ខ្លួននោះ។

គួរបញ្ជាក់ថាកុងត្រារបស់ Bernardo Silva និង Man City មានសុពលភាពដល់ខែមិថុនា ឆ្នាំ ២០២៥ ហើយគេបានដើរតួយ៉ាងសំខាន់ សម្រាប់ក្លឹបនៅរដូវកាលនេះដោយអាចរកបាន ២ គ្រាប់ និង assist ៣ លើករួចមកហើយ ក្នុងការបង្ហាញខ្លួន ១០ ប្រកួត ៕
Sponsored by ៖ #AA2888
Telegram ៖ https://t.me/aa2888helpcenter1/
នាំមកជូនដោយ #AA2888 ជាគេហទំព័រដែលផ្តល់ជូនការកំសាន្តដ៏សម្បូរបែប ជាមួយនិងទំនុកចិត្តខ្ពស់ សុវត្ថិភាពឈានមុខគេ !

ផ្នែកសេវាអតិថិជនទូទាំងប្រទេសនិងប្រឹក្សាយោបល់ 24 ម៉ោង ៖
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
ប្រភព: Manchester Evening News
La Liga Barcelona VS Osasuna Match ...
Premier League Arsenal VS Wolves Match ...
Premier League Liverpool VS Brighton Match ...
យោងតាម Sky Sports ក្លឹប Crystal Palace កំពុងសម្លឹងមើលការផ្លាស់ប្តូរដ៏មានសក្តានុពលមួយសម្រាប់ខ្សែបម្រើស្លាប Brennan Johnson របស់ក្លឹប Tottenham នៅក្នុងខែមករា។...
យោងតាមរបាយការណ៍ Galatasaray កំពុងសម្លឹងមើលការចុះហត្ថលេខាលើខ្សែការពារ Antonio Rüdiger របស់ Real Madrid ក្នុងការផ្ទេរដ៏ធំមួយនៅខែមករា។...