|
|
|
កីឡាករគោលដៅធំបំផុតរបស់ក្លឹបបិសាចក្រហម Manchester United ក្នុងទីផ្សារដោះដូររដូវក្ដៅនេះគឺ ខ្សែបម្រើ Frenkie de Jong របស់ក្រុមអ្នកមានបុណ្យ Barcelona ។

ទោះយ៉ាងណាក្ដី មកទល់នឹងពេលនេះ ភាគីទាំងសងខាងមិនទាន់ឈានដល់ការព្រមព្រៀងគ្នាជាផ្លូវការនៅឡើយទេ ហើយអ្នកគាំទ្រ Man Utd មានក្ដីបារម្ភថា លោក Erik ten Hag មិនអាចយកបានកីឡាករគោលដៅដ៏សំខាន់បំផុត មកចូលរួម។ Man Utd ហាក់មានការពិបាក ក្នុងការផ្លាស់ប្ដូរគោលដៅជំនួស ខ្សែបម្រើហូឡង់រូបនេះ ជាមួយកីឡាករនៅ Premier League ប៉ុន្ដែដំណោះស្រាយរបស់ពួកគេ អាចជាកីឡាករក្នុងក្របខណ្ឌ Serie A គឺខ្សែបម្រើ Fabian Ruis របស់ក្លឹប Napoli៕
ប្រភព៖ BBC Sport
Premier League Arsenal VS Brentford Match ...
La Liga Athletic Club VS Real Madrid Match ...
ក្រុម Manchester City បានជ្រើសរើសកីឡាករ Desire Doue របស់ PSG ជាគោលដៅចុះហត្ថលេខាចម្បងរបស់ពួកគេសម្រាប់ទីផ្សារដោះដូរកីឡាករឆ្នាំ 2026។ យោងតាមរបាយការណ៍ពី Fichajes តម្លៃផ្ទេរសម្រាប់ខ្សែបម្រើស្លាបវ័យក្មេងរូបនេះត្រូវបានគេរំពឹងថានឹងលើសពី 100 លានដូល្លារ ដែលឆ្លុះបញ្ចាំងពីតម្លៃ និងសក្តានុពលកើនឡើងរបស់គាត់។...
យើងដឹងថាការប្រកួតនេះពិបាកប៉ុណ្ណា ប៉ុន្តែយើងអាចឈ្នះវាបាន Raphinha បាននិយាយបន្ទាប់ពី Barcelona យកឈ្នះ Atletico Madrid 3-1។...
Erling Haaland បានចារឈ្មោះរបស់គាត់ម្តងទៀតទៅក្នុងប្រវត្តិសាស្ត្រ Premier League ដោយក្លាយជាកីឡាករដែលរកគ្រាប់បាល់បាន 100 គ្រាប់លឿនបំផុតក្នុងការប្រកួត។...