|
|
|
Manchester United បើកឆាក Europa League ជាមួយលទ្ធផលខកចិត្តដោយបានត្រឹម 1-1 ជាមួយនឹង FC Twente នៅ Old Trafford កាលពីថ្ងៃទី 25 ខែកញ្ញា ឆ្នាំ 2024។ វាជាយប់មួយដ៏សោកសៅមួយសម្រាប់អ្នកគាំទ្របិសាចក្រហម Manchester United បន្ទាប់ពីបរាជ័យក្នុងការទទួលបានបីពិន្ទុជាមួយនឹងក្រុមខ្លាំងមកពីហូឡង់។ ខាងក្រោមនេះជាការនៃការប្រកួត៖
ក្រុមបិសាចក្រហម Manchester United បានចាំផ្តើមយ៉ាងល្អជាមួយនឹងចង្វាក់លេងនៅតង់ទី១។លោក Erik ten Hag អ្នកចាត់ការទូទៅក្រុមបិសាចក្រហម បានធ្វើការផ្លាស់ប្តូរមួយចំនួនទាក់ទងនឹងទម្រង់លេងរបស់ក្រុម ដោយបាននាំយក Marcus Rashford, Manuel Ugarte និង Harry Maguire ។ Rashford បានចាប់ដៃគ្នាជាមួយខ្សែប្រយុទ្ធ Joshua Zirkzee ដែលធ្វើអោយស្លាបខាងឆ្វេងមានភាពមុតស្រួចនិងបង្កើតឱកាសជាច្រើនផងដែរ ។ ទោះបីជាមានការវាយសម្រុកខ្លាំងក៏ដោយ ក៏មិនទម្លុះរបាំងការពារដ៏រឹងមាំរបស់ក្រុមខ្លាំងហូឡង់ FC Twente បានទេ។
គ្រាប់បាល់ទី១បានទម្លុះសំណាញ់ទីនៅនាទីទី 35 នៅពេលដែលខ្សែបម្រើ Christian Eriksen បើកការស៊ុតបញ្ចូលទីជាមួយនឹងការស៊ុតបាល់បញ្ចូលទីជាលើកដំបូងដ៏ស្រស់ស្អាតពីខាងក្រៅប្រអប់។ Bruno Fernandes គឺជាអ្នកនាំលេងនៅខាងមុខតំបន់គ្រោះថ្នាក់ បន្ទាប់មកបាល់ក៏ខ្ទៀតយ៉ាងរហ័ស និងបានផ្លាតទៅប៉ះជើងរបស់ Eriksen ។ គ្រាប់បាល់នោះបានធ្វើឲ្យហ្វូងមនុស្សចូលរួមក្នុងការអបអរនៅ Old Trafford ហើយ Manchester United បានចូលទៅក្នុងតង់ទីមួយដោយការនាំមុខ 1-0។
ចូលមកតង់ទី២ FC Twente បានធ្វើការវាយបកយ៉ាងខ្លាំងមកលើក្រុមបិសាចក្រហម។ ពួកគេបានធ្វើការវាយសម្រុកខ្លាំងនៅតំបន់គ្រោះថ្នាក់ ដែលធ្វើឱ្យមានការលំបាកសម្រាប់ Manchester United ក្នុងការវាយបកមកវិញ។ Manchester United បានព្យាយាមការពារនឹងរារាំងពីការវាយសម្រុកផងដែរ តែនៅតែមិនអាចទប់ជាប់។
នៅនាទីទី 68 កីឡាករ Sam Lammers បានស៊ុតបញ្ចូលទីឱ្យក្រុមរបស់ខ្លួន បន្ទាប់ពីមានការបង្កកំហុសនៅតំបន់កណ្តាលរបស់ Manchester United។ Lammers បានឆ្មក់បាល់បានពីខ្សែបម្រើ Eriksen ហើយបានធ្វើការវាយបក។ ទីបំផុតគាត់បានទម្លុះសំណាញ់ទីរបស់កីឡាករ Andre Onana និងបានតាមស្មើរក្នុងលទ្ធផល 1-1
បន្ទាប់ពីតាមស្មើរ Manchester United បានព្យាយាមគ្រប់គ្រងស្ថានការណ៍ឡើងវិញ។ Ten Hag បានធ្វើការផ្លាស់ប្តូរមួយចំនួន ដោយនាំយក Mason Mount, Rasmus Hojlund និង Kobbie Mainoo មកបន្ថែមនៅតំបន់ប្រយុទ្ធ។ ការប្តូរកីឡាករបាននាំមកនូវទម្រង់លេងថ្មី ប៉ុន្តែហាក់ដូចជាយឺតពេលសម្រាប់ Manchester United ក្នុងការរកគ្រាប់បាល់បន្ថែមទៀត។
ខ្សែការពារ Harry Maguire បានខកខានឱកាសតែតបាល់បញ្ចូលទី ខណៈពេលដែល Alejandro Garnacho ដែលបានចូលមកជំនួស Amad ក៏បានព្យាយាមស៊ុតពីចម្ងាយដើម្បីរកគ្រាប់បាល់បន្ថែមផងដែរ។ Bruno Fernandes ក៏បានព្យាយាមរកគ្រាប់បាល់បន្ថែមប៉ុន្តែត្រូវបានសង្គ្រោះដោយអ្នកចាំទី FC Twente ។
ការប្រកួតបានបញ្ចប់ក្នុងលទ្ធផល 1-1 ពិតណាស់វាមិនមែនជាលទ្ធផលដែល Manchester United បានរំពឹងទុកនោះទេ ។ ទម្រង់លេងរបស់ Christian Eriksen ក្នុងតង់ទីមួយបានជះឥទ្ធិពលយ៉ាងខ្លាំងមកើលតំបន់ប្រយុទ្ធរបស់បិសាចក្រហម ខណៈពេលដែល Rashford បង្ហាញទម្រង់លេងយ៉ាងល្អនិងបង្កើតឱកាសច្រើនផងដែរ។ Manuel Ugarte និង Noussair Mazraoui ដែលទាំងពីរបានបង្ហាញខ្លួនជាលើកដំបូងនៅអឺរ៉ុបដែលជាខែលដ៏រឹងមាំរបស់បិសាចក្រហមផងដែរ។
លទ្ធផលបានត្រឹមស្មើជាមួយ Twente គឺជារឿងដែលលោក Ten Hag នឹងត្រូវរកដំណោះស្រាយមុនពេលការប្រកួត Europa League លើកក្រោយរបស់ពួកគេ។ ជាមួយនឹងការប្រកួតវគ្គចែកពូលចំនួន 7 ដែលនៅសល់ វានៅមានពេលច្រើនសម្រាប់ United ក្នុងបង្កើនទម្រង់លេងមកវិញ ប៉ុន្តែពួកគេនឹងត្រូវការពេលបន្ថែមទៀត ដើម្បីសម្រេចគោលដៅរបស់ពួកគេនៅ Europa League ។
សរុបមក វាជារាត្រីដ៏ខកចិត្តមួយសម្រាប់អ្នកគាំទ្ររបស់ Manchester United ព្រោះថាក្រុមមិនអាចយក ៣ពិន្ទុបាន។ ទោះជាយ៉ាងណាក្តីបិសាចក្រហមក៏មានប្រកួតសំខាន់ក្នុង Premier League ដោយត្រូវជួបនឹងមាន់ខ្នាយមាស Tottenham Hotspur នៅចុងសប្តាហ៍នេះផងដែរ។
អ្នកស៊ុតបញ្ចូលទីគ្រាប់បើកឆាក Désiré Doué បានរួមចំណែកដល់ជ័យជម្នះ 4-0 របស់ PSG លើ Fontenay ដែលអនុញ្ញាតឱ្យពួកគេឡើងទៅវគ្គបន្ត។...
ក្លឹប Real Madrid កំពុងតែដាក់មូលដ្ឋានគ្រឹះសម្រាប់ទីផ្សារដោះដូរកីឡាករនាពេលអនាគត ហើយឈ្មោះខ្សែការពារថ្មីមួយបានលេចចេញនៅលើរ៉ាដារបស់ពួកគេ។...
លោក Fabrizio Romano បានផ្តល់ព័ត៌មានថ្មីៗអំពីទំនាក់ទំនងរវាង Manchester United និង Antoine Semenyo។...
Serge Gnabry កំពុងតែខិតជិតដល់ការបន្តកិច្ចសន្យារបស់គាត់ជាមួយ Bayern Munich ដោយឥឡូវនេះនៅសល់តែមួយជំហានទៀតប៉ុណ្ណោះ។ ខ្សែបម្រើស្លាបអាល្លឺម៉ង់រូបនេះនឹងចុះកិច្ចសន្យាថ្មីរហូតដល់ខែមិថុនា ឆ្នាំ2028 ដោយនៅសល់តែព័ត៌មានលម្អិតចុងក្រោយប៉ុណ្ណោះដែលនឹងត្រូវបញ្ជាក់ឱ្យច្បាស់លាស់។...
Kylian Mbappé បានសន្មតថាភាពជោគជ័យរបស់គាត់នៅ Real Madrid គឺដោយសារ Cristiano Ronaldo។...