|
|
យោងតាមកាសែត Daily Mail ខ្សែប្រយុទ្ធរបស់ក្រុម Man United កីឡាករ Marcus Rashford បានច្រានចោលសំណើចំនួនបីពីក្លឹប Saudi Pro League ដែលមានតម្លៃរហូតដល់ទៅ 35 លានផោនក្នុងមួយឆ្នាំ។
Man United មានឆន្ទៈក្នុងការលក់ខ្សែប្រយុទ្ធនៅខែមករា ហើយ Rashford បើកចំហចំពោះការប្រកួតប្រជែងថ្មី។
ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ 27 ឆ្នាំរូបនេះគ្រាន់តែចង់ចូលរួមជាមួយក្លឹបដែលមានការប្រកួតប្រជែងមួយប៉ុណ្ណោះ ខណៈដែលគាត់សង្ឃឹមថានឹងត្រលប់ទៅក្រុមជម្រើសជាតិអង់គ្លេសវិញ។
ក្នុងពេលជាមួយគ្នានេះ Rashford បើកចំហរក្នុងការបន្តនៅ Man United ប្រសិនបើគាត់ត្រូវបាន Ruben Amorim កោះហៅមកវិញ។