|
|
អ្នកចាំទី Manuel Neuer បន្តកុងត្រាថ្មីជាមួយក្លឹប Bayern Munich រហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ។គួរបញ្ជាក់ផងដែរថានាយកប្រតិបត្តិ និងថ្នាក់ដឹកនាំ Bayern សុទ្ធតែបានបញ្ចេញមតិថា Neuer នៅតែជាកីឡាករស្នូល និងសំខាន់របស់ក្លឹប រីឯអ្នកចាំទីរូបនេះផ្ទាល់ក៏សប្បាយចិត្តខ្លាំងផងដែរដែលក្លឹបផ្ដល់ឱកាសឲ្យបន្តកុងត្រាបែបនេះ។
Neuer បានរួមរស់លេងឲ្យ Byern Munich រយៈពេល ១១ឆ្នាំហើយចាប់តាំងពីចាកចេញពីក្លឹប Schalke នៅឆ្នាំ២០១១។ អ្នកចាំទីរូបនេះចូលលេងឲ្យក្លឹបនេះសរុប ៤៧២ប្រកួត ឈ្នះពាន Bundesliga ១០ដង DFB Cup ៥ដង DFL Supercup ៦ដង UEFA Champions League ២ដង FIFA Club World Cup ១ដង និង UEFA Super Cup ១ដង៕
ប្រភព ៖ FC BayernMunich
World Cup Qual Israel VS Italy Match ...
...
Fabrizio Romano រាយការណ៍ថា Andre Onana នឹងចូលរួមជាមួយ Trabzonspor ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។...
ខ្សែប្រយុទ្ធ Lautaro Martinez របស់ក្លឹប Inter Milan បានផ្តល់ការគាំទ្រដល់តារាឆ្នើមរបស់ក្រុម Liverpool កីឡាករ Mohamed Salah ដើម្បីឈ្នះពានរង្វាន់ Ballon d'Or នៅឆ្នាំនេះ។...
ខ្សែការពារអ៊ីតាលី Cristiano Piccini បានចូលនិវត្តន៍ជាផ្លូវការពីបាល់ទាត់អាជីពនៅអាយុ 32 ឆ្នាំ។ អតីតកីឡាកររបស់ Real Betis និង Fiorentina បានលើកឡើងពីរបួស និងពេលវេលាលេងមិនជាប់លាប់ដែលជាកត្តាសំខាន់ក្នុងការសម្រេចចិត្តចាកចេញពីកីឡា។...