|
|
|
លោក Ronald Koeman អតីតគ្រូបង្គោលក្លឹប Barcelona បានធ្វើការរិះគន់ចំៗទៅកាន់អតីតក្លឹបថាប្រើទម្រង់លេងចាស់កំរិល។ លោក Koeman បាននិយាយថា៖" ប្រសិនបើជាយើងលេងប្រើខ្សែការពារ ៥នាក់ និង ខ្សែការពារកណ្ដាល ៣នាក់ យើងមិនអាចនិយាយទម្រង់លេងហ្នឹងថាជា ទម្រង់លេងបែបការពារនោះទេ។ ព្រោះការប្រើទម្រង់លេងបែបហ្នឹងអស់រយៈពេល ៣-៤ខែ យើងឃើញថាយើងលេងបានល្អណាស់នៅក្នុងការប្រកួតប៉ុន្មានឆ្នាំចុងក្រោយនេះ"។

លោកបានបន្ថែមទៀតថា៖" Barca កំពុងរស់នៅអតីតចាស់កំរិល ប្រើតែទម្រង់ ៤-៣-៣ និង Tiki-Taka ។ ទម្រង់បាល់ទាត់គឺបានប្រែប្រួលផ្លាស់ប្ដូររហូតមក។ ឥឡូវនេះវាប្រែប្រួលខ្លាំង ទាមទារឲ្យប្រើតិកនិកលឿនជាងមុន ឲ្យកីឡាករប្រើកម្លាំងជាងមុន។ យើងមិនរស់នៅប្រើតែទម្រង់ចាស់កំរិលហ្នឹងបានទេ "៕
ប្រភព ៖ Marca
Champions League Arsenal VS Bayern Munich Match ...
Champions League Atletico Madrid VS Inter Milan Match ...
Champions League PSG VS Tottenham Match ...
ក្រុម Chelsea បានយកឈ្នះក្រុម Barcelona ក្នុងលទ្ធផល 3-0 ក្នុងការប្រកួត Champions League របស់ពួកគេនៅ Stamford Bridge។...
Ousmane Dembele ត្រៀមវិលត្រឡប់មកលេងឲ្យ PSG វិញ ដោយកាសែត L'Equipe បានរាយការណ៍ថា គាត់នឹងត្រូវបានបញ្ចូលក្នុងក្រុមដើម្បីប្រកួតជាមួយ Tottenham។...