|
|
|
ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ត្រូវបានគេរាយការណ៍ថា គ្រោងនឹងបន្តកុងត្រាថ្មីបន្ថែមទៀតជាមួយក្លិប Al-Nassr ខណ:កីឡាករសញ្ជាតិព័រទុយហ្គាល់ ត្រូវបានគេរំពឹងទុកថាចង់បញ្ចប់អាជីពជាមួយក្រុមអារ៉ាប៊ីសាអូឌីតតែម្តង ។
គួរបញ្ជាក់ថា Ronaldo បានសម្រេចចិត្តចាកចេញពី Manchester United នៅចុងឆ្នាំ ២០២២ ក្រោយពីមានបទសម្ភាសដ៏ចម្រូងចម្រាស់មួយ ជាមួយលោក Piers Morgan ដែលខ្សែប្រយុទ្ធរូបនេះបាននិយាយរិះគន់យ៉ាងខ្លាំងចំពោះក្រុមម្ចាស់ជើងឯកអង់គ្លេស ២០ សម័យកាល។
Ronaldo អាចបន្តកិច្ចសន្យារបស់ខ្លួនរហូតដល់ខែមិថុនា ឆ្នាំ ២០២៧ ខណ:បច្ចុប្បន្នរូបគេ កំពុងបង្ហាញគុណផលលេងដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ Al-Nassr ក្នុងរដូវកាលបច្ចុប្បន្ន ដោយរកបាន ១១គ្រាប់និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៦ លើកក្នុងការបង្ហាញខ្លួនសរុប ១១ ប្រកួត ៕
Premier League Man United VS Wolves Match ...
Premier League Arsenal VS Aston Villa Match ...
Premier League Chelsea VS Bournemouth Match ...
Morocco នឹងត្រូវប្រកួតជាមួយក្រុម Zambia នៅល្ងាចថ្ងៃចន្ទសម្រាប់ការប្រកួតលើកទីបីនៃវគ្គចែកពូលនៃពានរង្វាន់ 2025 Africa Cup of Nations។...
Pau Cubarsí បានឈ្នះពានរង្វាន់កីឡាករវ័យក្មេងកាតាឡានល្អបំផុតឆ្នាំ 2025 ដោយបញ្ចប់ឆ្នាំរបស់គាត់ជាមួយនឹងកំណត់ត្រាដ៏ខ្ពស់។ ថ្លែងបន្ទាប់ពីទទួលបានពានរង្វាន់របស់គាត់នៅទីក្រុង Barcelona Cubarsi បាននិយាយថា ខ្ញុំចង់បន្តឈ្នះ បំពេញក្តីសុបិន្ត ហើយខ្ញុំសង្ឃឹមថាវានឹងក្លាយជាឆ្នាំ 2026 ដ៏ល្អមួយ។...