|
|
|
Arsenal បានបាត់បង់ខ្សែប្រយុទ្ធឆ្នើម Pierre-Emerick Aubameyang កាលពីរដូវកាលទីផ្សារដោះដូរកីឡាករខែមករាកន្លងទៅ ហើយទំនងជាបាត់បង់ Alexandre Lacazette មួយរូបបន្ថែមទៀត ។

បើយោងតាមសារព័ត៍មានមួយចំនួនបានលើកឡើងថា កាំភ្លើងធំ Arsenal កំពុងសម្លឹងឃើញខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិព័រទុយកាល់ Joao Felix ពីក្លឹប Atletico Madrid ។

សម្រាប់ស្ថិតិរបស់គេនៅក្លឹបអេស្ប៉ាញហាក់ដូចជាមិនសូវល្អប៉ុន្មានទេ ដោយគេរកបានតែ ២៣គ្រាប់ ក្នុង ១០០ ប្រកួត ដែលតិចជាងស្ថិតិនៅក្លឹបចាស់ Benfica ដែលត្រឹម ៤៣ ប្រកួត រកបានដល់ ២០ គ្រាប់និង Assist ១១ លើក ។

គួរបញ្ជាក់ថាកុងត្រារបស់គេជាមួយ Atletico Madrid មានសុពលភាពដល់ ២០២៦ ឯណោះ សម្រាប់តម្លៃខ្លួនប្រហាក់ប្រហែល ៥០ ទៅ ៦០ លានផោន ៕
ប្រភព: El Chiringuito
Serie A AC Milan VS AS Roma Result ...
La Liga Barcelona VS Elche Result ...
Premier League Man City VS Bournemouth Result ...
នៅពេលសំឡេងកញ្ចែបញ្ចប់ការប្រកួតនៃលទ្ធផលស្មើ PSG 1-1 ទល់នឹង Lorient លោក Luis Enrique បានផ្តល់ដំណឹងដ៏គួរឱ្យព្រួយបារម្ភអំពី Desire Doue ដែលត្រូវបានបង្ខំឱ្យចាកចេញដោយសាររបួសទល់នឹង Les Merlus។...
យោងតាមអ្នកយកព័ត៌មាន Sacha Tavolieri ខ្សែប្រយុទ្ធ Gabriel Jesus របស់ក្លឹប Arsenal ទំនងជានឹងស្នាក់នៅក្លឹបនៅខែមករា បើទោះបីជាមានពាក្យចចាមអារ៉ាមថាគាត់នឹងវិលត្រឡប់ទៅប្រទេសប្រេស៊ីលវិញក៏ដោយ។...