|
|
|
ក្រុមជម្រើសជាតិថៃកំពុងស្ថិតលើវិថីដំណើរឆ្ពោះទៅកាន់ស្វែងរកមេដាយមាសចំនួន៤គ្រឿងក្នុងប្រភេទកីឡាករបាល់ទាត់និងហ្វូសាលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម។

កីឡាករ-កីឡាការិនីបាល់ទាត់និងហ្វូតសាលរបស់ថៃម្នាក់ៗនឹងទទួលបានប្រាក់រង្វាន់ជាមធ្យម៣សែនបាត (៨ ៦៦០ដុល្លារ) ប្រសិនបើពួកគេដណ្ដើមបានមេដាយមាសនៅស៊ីហ្គេម។ សរុបកីឡាករនិងកីឡាការិនីបាល់ទាត់និងហ្វូតសាលរបស់ថៃដែលចូលរួមព្រឹត្តិការណ៍ខាងលើមាន៧២នាក់ បើយោងតាមក្រសួងទេសចរណ៍និងកីឡាកររបស់ថៃបានប្រកាសកាលពីពេលថ្មីៗនេះ ។

ដូច្នេះបើបាល់ទាត់និងហ្វូតសាលទាំងផ្នែកបុរសនិងស្ត្រីរបស់ថៃទទួលបានមេដាយមាសក្រសួងទេសចរណ៍និងកីឡានឹងចាយប្រាក់រង្វាន់ដល់ទៅ២១,៦លានបាត (៦២៣ ០០០ដុល្លារ)។
ប្រភព៖ Zing
Premier League Man United VS Everton Match ...
យោងតាមលោក Fabrizio Romano ក្រុម Manchester United ចង់រក្សា Casemiro ឲ្យនៅបន្តលើសពីរដូវកាលនេះ ប៉ុន្តែវាទាំងអស់គឺអាស្រ័យលើបំណងប្រាថ្នារបស់កីឡាករប្រេស៊ីលរូបនេះក្នុងការបន្តលេងដោយកាត់បន្ថយប្រាក់ឈ្នួល។...
Joan Laporta បានបើកចំហចំពោះការវិលត្រឡប់របស់ក្រុម Barcelona មកកាន់កីឡដ្ឋាន Camp Nou ហើយបានបង្ហាញពីអ្វីដែលអ្នកចាត់ការ Hansi Flick បានប្រាប់គាត់អំពីកីឡដ្ឋាននេះ បន្ទាប់ពីក្រុមរបស់គាត់ទទួលបានជ័យជម្នះ 4-0 លើក្រុម Athletic Club។...
នេះបើយោងតាមលោក Fabrizio Romano កីឡាករ Eric Garcia កំពុងលេងក្នុងកម្រិតខ្ពស់សម្រាប់ក្រុម Barcelona ហើយក្លឹបកំពុងធ្វើការយ៉ាងសកម្មលើការបន្តកិច្ចសន្យារបស់គាត់។...
Eberechi Eze បានបង្ហាញពីទម្រង់លេងជាប្រវត្តិសាស្ត្រមួយក្នុងការប្រកួត North London Derby លើកដំបូងរបស់គាត់ក្នុងនាមជាកីឡាករ Arsenal។...