|
|
លោក Roberto Martinez គ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្សិកបាននិយាយថា នៅរដូវកាលថ្មីអ្នកគាំទ្រ Real នឹងភ្ញាក់ផ្អើលជាមួយទម្រង់លេង Hazard ខុសពីរដូវកាលមុនៗ។
លោក Martinez បាននិយាយថា៖" Eden Hazard កំពុងតែស្ថិតក្នុងពេលដ៏ល្អបំផុតហើយនៅក្នុងអាជីពជាកីឡាករបាល់ទាត់របស់គេ។ ខ្ញុំភ្ញាក់ផ្អើលមែនទែននៅពេលឃើញកាយស្មារតីនិងកាយសម្បទាល្អនៅក្នុងខែមិថុនានេះ។ អ្នកគាំទ្រ Real Madrid ប្រាកដណាស់នឹងឃើញ Hazard ថ្មីប្លែកខុសពីរដូវកាលមុនៗមិនខានទេ " ។ គួរបញ្ជាក់ថាតាំងពីផ្ទេរពី Chelsea មក Real Madrid តាំងពីឆ្នាំ២០១៩មក Hazard ហាក់ដូចជាមិនសូវជាជោគជ័យដោយសារតែមានរបួសជាប់ញឹកញយពេក។ ក្នុងរយៈពេល៣ឆ្នាំកន្លងទៅនេះ គេចូលលេងឲ្យ Real បាន៦៦ប្រកួត និងស៊ុតចូល៦គ្រាប់៕
ប្រភព ៖ Sky Sport
ខ្សែបម្រើ Dani Olmo របស់ក្លឹប Barcelona បានដាក់គោលដៅយ៉ាងមុតមាំសម្រាប់រដូវកាលថ្មីនេះ។ យោងតាមសារព័ត៌មាន Diario Sport កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ប្តេជ្ញារកបាន 20 គ្រាប់នៅគ្រប់ការប្រកួតទាំងអស់។...
Riccardo Calafiori ត្រូវបានតែងតាំងជាកីឡាករឆ្នើមប្រចាំខែរបស់ Arsenal សម្រាប់ខែសីហា បន្ទាប់ពីការចាប់ផ្តើមដ៏គួរឱ្យចាប់អារម្មណ៍មួយក្នុងរដូវកាល 2025-26 ។...
Bradley Barcola ស្ថិតក្នុងតារាងពិន្ទុសម្រាប់ French national team ក្នុងការប្រកួតរបស់ពួកគេជាមួយនឹងក្រុមអ៊ីស្លង់នៅកីឡដ្ឋាន Parc Des Princes។...
Kylian Mbappe បានស៊ុតបញ្ចូលទីគ្រាប់ទី 52 របស់គាត់សម្រាប់ French national team ដោយបានវ៉ាដាច់ Thierry Henry ក្នុងន័យនោះដោយមួយគ្រាប់។...
Casemiro បានសម្រេចចិត្តត្រលប់ទៅ Manchester វិញមុនកាលកំណត់ បន្ទាប់ពីគាត់ត្រូវបានព្យួរសម្រាប់ការប្រកួតជម្រុះ World Cup របស់ Brazil ជាមួយបូលីវី។...