|
|
|
Andriy Voronin អតីតកីឡាកររបស់ក្លឹបហង្សក្រហម Liverpool ដែលមានដើមកំណើតអ៊ុយក្រែន បច្ចុប្បន្នជាជំនួយការគ្រូបង្គោលក្លឹប Dynamo Moscow បានលាលែងពីតំណែងជំនួយការគ្រូបង្គោលនៅថ្ងៃនេះ ។

បើយោងតាមប្រភពសារព័ត៍មាន Daily Mail លោក Andriy បាននិយាយថា៖" ខ្ញុំមិនអាចធ្វើការនៅប្រទេសដែលទម្លាក់គ្រាប់បែកកម្ទេចប្រទេសកំណើតខ្ញុំទៀតទេ។ ប្រសិនជាឥឡូវនេះខ្ញុំនៅអ៊ុយក្រែន ខ្ញុំប្រហែលជានឹងទៅកាន់កាំភ្លើងចូលរួមតទល់វិញដែរហើយ "។

ការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែន ត្រូវបានពិភពលោកថ្កោលទោសយ៉ាងខ្លាំង រួមទាំងការប្រតិកម្មយ៉ាងច្រើនពីសំណាក់កីឡាករជុំវិញពិភពលោក ៕
ប្រភព : Sky Sports
Sergio Ramos ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេចដើម្បីឈានជំហានបន្ទាប់នៅក្នុងអនាគតរបស់គាត់បន្ទាប់ពីចាកចេញពី Monterrey ដោយខ្សែការពារវ័យ 39 ឆ្នាំរូបនេះចង់ត្រលប់ទៅក្លឹបអឺរ៉ុបវិញ។...
បន្ទាប់ពីជ័យជម្នះ 3-1 របស់ Barcelona លើ Alaves លោក Hansi Flick បានបញ្ជាក់យ៉ាងច្បាស់ម្តងទៀតថា លោកកំពុងសម្លឹងមើលហួសពីលទ្ធផល។ ខណៈពេលដែលការស៊ុតបញ្ចូលទីពីរគ្រាប់របស់ Dani Olmo និងការវិលត្រឡប់មកវិញរបស់ Raphinha និង Pedri បានផ្តល់សញ្ញាវិជ្ជមាន គ្រូបង្វឹករូបនេះនៅតែជឿជាក់ថាក្រុមនៅតែមានច្រើនដែលត្រូវកែលម្អ។...
ក្លឹប Paris Saint-Germain កំពុងរៀបចំដើម្បីធានាអនាគតរបស់កីឡាករវ័យក្មេងដ៏មានទេពកោសល្យបំផុតម្នាក់របស់ពួកគេ។ យោងតាមលោក Nicolo Schira ក្លឹបកំពុងធ្វើការលើកិច្ចសន្យាថ្មីសម្រាប់ Desire Doue ដោយបន្តកិច្ចសន្យារបស់គាត់រហូតដល់ឆ្នាំ 2030 និងរួមទាំងការដំឡើងប្រាក់ខែយ៉ាងច្រើនដើម្បីឆ្លុះបញ្ចាំងពីសារៈសំខាន់កាន់តែខ្លាំងឡើងរបស់គាត់នៅក្នុងក្រុម។...
ក្រុម Inter Miami នឹងត្រូវប្រកួតជាមួយក្រុម Vancouver Whitecaps ក្នុងវគ្គផ្តាច់ព្រ័ត្រ MLS Cup 2025។...
Serie A AS Roma VS Napoli Result ...