|
|
|
កាលពីយប់មិញមានដំណឹងលេចលឺថា ក្លឹបសេ្តចស Real Madrid បានឈានដល់កិច្ចព្រមព្រៀង រវាងភាគីកីឡាករ Kylian Mbappe ហើយ
ថានឹងសម្រេចការផ្ទេរពេលបញ្ចប់រដូវកាលខាងមុខ ដោយឥតតម្លៃខ្លួន។ តែបើយើងក្រឡេកមកមើលពីប្រាក់ពលកម្មរបស់គេវិញមានចំនួនដល់ទៅ ៥០លានអឺរ៉ូ ដែលធ្វើអោយគេក្លាយជាកីឡាករដែលមានប្រាក់ពលកម្មថ្លៃជាងគេបំផុតក្នុងលោក ។

គួរបញ្ជាក់ថា Mbappe និងទទួលបាន ៩៦១ ៥០០ អឺរ៉ូក្នុងមួយសប្តាហ៏ បើគិតជាវិនាទីដល់ទៅ ១,៥៨ អឺរ៉ូឯណោះ។ ទំហំនេះ ធ្វើអោយគេវ៉ាដាច់ Lionel Messi ដែលកំពុងឈរឈ្មោះស៊ីថ្លៃបំផុតនាពេលបច្ចុប្បន្ន ជាមួយក្លឹបអ្នកមាន PSG ដែលមួយសប្តាហ៍ទទួលបាន ៧២៩ ០០០ អឺរ៉ូ។

ងាកមកមើលស្ថិតិរបស់ Mbappe បន្តិច រូបគេលេងបាន ២៦២ ប្រកួត ស៊ុតបាន ១៨១ គ្រាប់និង បញ្ជូន ៩៥ លើក ៕
ប្រភព : SPORT BILD
តារាឆ្នើម Raphinha របស់ក្លឹប Barcelona ត្រូវបានគេដាក់ឈ្មោះថាជាកីឡាករឆ្នើមប្រចាំការប្រកួត (Man of the Match) ក្នុងការប្រកួតទល់នឹងក្រុម Villarreal។...
អ្នកស៊ុតបញ្ចូលទីគ្រាប់បើកឆាក Désiré Doué បានរួមចំណែកដល់ជ័យជម្នះ 4-0 របស់ PSG លើ Fontenay ដែលអនុញ្ញាតឱ្យពួកគេឡើងទៅវគ្គបន្ត។...
ក្លឹប Real Madrid កំពុងតែដាក់មូលដ្ឋានគ្រឹះសម្រាប់ទីផ្សារដោះដូរកីឡាករនាពេលអនាគត ហើយឈ្មោះខ្សែការពារថ្មីមួយបានលេចចេញនៅលើរ៉ាដារបស់ពួកគេ។...
លោក Fabrizio Romano បានផ្តល់ព័ត៌មានថ្មីៗអំពីទំនាក់ទំនងរវាង Manchester United និង Antoine Semenyo។...
Serge Gnabry កំពុងតែខិតជិតដល់ការបន្តកិច្ចសន្យារបស់គាត់ជាមួយ Bayern Munich ដោយឥឡូវនេះនៅសល់តែមួយជំហានទៀតប៉ុណ្ណោះ។ ខ្សែបម្រើស្លាបអាល្លឺម៉ង់រូបនេះនឹងចុះកិច្ចសន្យាថ្មីរហូតដល់ខែមិថុនា ឆ្នាំ2028 ដោយនៅសល់តែព័ត៌មានលម្អិតចុងក្រោយប៉ុណ្ណោះដែលនឹងត្រូវបញ្ជាក់ឱ្យច្បាស់លាស់។...