|
|
|
ក្រុម U23 វៀតណាម រកឃើញកីឡាករ ៧នាក់បន្ថែមទៀតហើយដែលបានឆ្លងកូវីដ១៩ ក្រោយពីប្រកួតជាមួយក្រុម U23 ថៃកាលពីម្សិលមិញក្នុងពានរង្វាន់ AFF U23 Championship ។ កាលពីម្សិលមិញ U23 វៀតណាមបានយកឈ្នះក្រុម U23 ថៃដោយលទ្ធផល ១-០ ដូច្នេះវៀតណាមបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រាត់ និងត្រូវប៉ះជាមួយទីម័រ នៅថ្ងៃស្អែកនេះហើយ ។

ទោះជាយ៉ាងណាដោយសារមានបញ្ហាឆ្លងកូវីដ ១៩ ធ្វើអោយវៀតណាមសល់កីឡាករតែ ១១នាក់ មិនមានកីឡាករសម្រាប់ប្តូរឡើយ ។ ពេលនេះសហព័ន្ធបាល់ទាត់វៀតណាមកំពុងស្វះស្វែងរកកីឡាករ U23 ចំនួន៤នាក់ទៀតដើម្បីបញ្ជូនមកជួយក្រុមនៅប្រទេសកម្ពុជាអោយទាន់ការប្រកួតជាមួយទីម័រនៅថ្ងៃស្អែក ។

ប៉ុន្តែបើសិនជាវៀតណាមមិនអាចរកកីឡាករបញ្ជូនមកបានទេ នោះក្រុម U23 វៀតណាម ទំនងជាត្រូវដកខ្លួនចេញត្រឹមវគ្គ Semi Final នេះហើយ។ ដោយទុកឱ្យទីម័រ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិ ៕
ប្រភព : Zing
Championship Coventry City VS Ipswich Town Match ...
Ousmane Dembélé ត្រូវបានដាក់ឈ្មោះជាកីឡាករ The World Best Player នៅក្នុងពានរង្វាន់ Globe Soccer Awards ឆ្នាំ 2025។...
Lamine Yamal បានយកឈ្នះ Ousmane Dembélé ដើម្បីឈ្នះ the Best Forward of the Year award 2025 នៅក្នុងកម្មវិធីប្រគល់រង្វាន់ Globe Soccer Awards ដែលបានប្រារព្ធឡើងនៅទីក្រុងឌូបៃ។...
Manchester United នៅតែចាប់អារម្មណ៍លើការរំពឹងទុកនៃការចុះហត្ថលេខាលើ Carlos Baleba ពី Brighton ក្នុងឆ្នាំ 2026 នេះបើយោងតាមការអះអាងរបស់ Fabrizio Romano។...
ក្រុម Barcelona កំពុងពិចារណាយ៉ាងម៉ត់ចត់លើ Ferran Torres ជាដំណោះស្រាយរយៈពេលវែងរបស់ពួកគេនៅខ្សែប្រយុទ្ធកណ្តាល ប្រសិនបើ Robert Lewandowski ចាកចេញបន្ទាប់ពីរដូវកាលបច្ចុប្បន្ន។ នៅក្នុងក្លឹប ទំនុកចិត្តលើកីឡាករអេស្ប៉ាញរូបនេះបានកើនឡើងជាលំដាប់ពេញមួយឆ្នាំ 2025 ដែលជាឆ្នាំដែល Ferran បានបង្កើតខ្លួនគាត់យ៉ាងពេញលេញជាកីឡាករលេខប្រាំបួនដែលអាចទុកចិត្តបាន។...