|
|
|
ពិតជាមិនគួរអោយជឿ!!! ក្រុមការពារតំណែងជើងឯកអាល់ហ្សេរីធ្លាក់ត្រឹមវគ្គក្នុងពូល។ ក្រុមការពារតំណែងជើងឯកជម្រើសជាតិអាល់ហ្សេរីបានធ្លាក់ចេញពីពាន Africa Cup of Nations
ហើយ ក្រោយប្រកួតចាញ់កូឌីវ័រនៅណាត់ចុងក្រោយ ៣-១។

កូឌីវ័រធ្វើបានយ៉ាងល្អដោយបានបើកការនាំមុខមុនដល់ទៅ៣គ្រាប់ជាប់គ្នា ធ្វើបានដោយកីឡាករ Franke Kessie, Ibrahim Sangare និង Nicolas Pepe របស់ Arsenal។ អាល់ហ្សេរី បានតដៃរកបានមួយគ្រាប់វិញ សម្រេចទីដោយកីឡាករ Sofiane Bendebka។

បរាជ័យ ៣-១ នេះបានធ្វើឲ្យអាល់ហ្សេរីស្ថិតនៅបាតតារាងក្នុងពូល E មានតែ១ពិន្ទុគត់។ ចំណែកឯកូឌីវ័រឈរនៅលេខមួយក្នុងពូល បានឡើងទៅវគ្គ១៦ក្រុមចុងក្រោយជាមួយអេក្វាទ័រហ្គីណេ៕
ប្រភព: Sky Sports
Serie A Atalanta VS Inter Milan Match ...
Premier League Crystal Palace VS Tottenham Match ...
ខ្ញុំពិតជាមានមោទនភាពជាមួយកីឡាករយើង ជុំវិញរបៀបដែលគេប្រកួតថ្ងៃនេះ ទីលាននេះ ស្មៅ ពិតជាទីលានដែលពិបាកបរិយាយ horrible pitch។...
យោងតាម Diario Sport អាទិភាពរបស់ក្លឹប Barcelona ជាមួយលោក Hansi Flick គឺការបន្តកិច្ចសន្យារបស់គ្រូបង្វឹក។...
🎙️ ខាងក្រោមនេះជាសម្ដីរបស់ លោក Oleg Starynskyi...