|
|
|
ក្លឹបហង្សក្រហម Liverpool បានបើកទ្វារស្វាគមន៍ក្រុមភ្ញៀវ Leeds United កាលពីយប់មិញនៅទឺកដី Anfield ។ Liverpool បានបំបាក់ក្រុមភ្ញៀវយ៉ាងចាស់ដៃដោយលទ្ធផល ៦-០ ។

ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប Mo Salah រកបាន ២គ្រាប់ដោយបាល់ពិន័យ ១១ម៉ែត្រ ខណៈខ្សែការពារពីររូប Joël Matip និង Virgil van Dijk ស៊ុតបញ្ចូលទីបានម្នាក់ ១គ្រាប់ និង ២គ្រាប់ទៀតគឺរកបានដោយខ្សែប្រយុទ្ធឆ្នើមសញ្ជាតិសេនេហ្កាល់ Sadio Mane ។

គួរបញ្ជាក់ថាជ័យជំនះកាលពីយប់មិញ ធ្វើអោយហង្សក្រហម Liverpool កាន់តែមានឱកាសខ្ពស់ក្នុងការប្រជែងពាន Premier League ជាមួយមេឃខៀវ Manchester City ។ ពេលនេះហង្សក្រហមមាន ៦០ពិន្ទុ ចាញ់ Mancity តែ ៣ពិន្ទុប៉ុណ្ណោះ ខណៈនៅសល់ជាង ១០ប្រកួតទៀតឯណោះ ៕
ប្រភព : The Sun
La Liga Barcelona VS Osasuna Match ...
Premier League Arsenal VS Wolves Match ...
Premier League Liverpool VS Brighton Match ...
យោងតាម Sky Sports ក្លឹប Crystal Palace កំពុងសម្លឹងមើលការផ្លាស់ប្តូរដ៏មានសក្តានុពលមួយសម្រាប់ខ្សែបម្រើស្លាប Brennan Johnson របស់ក្លឹប Tottenham នៅក្នុងខែមករា។...
យោងតាមរបាយការណ៍ Galatasaray កំពុងសម្លឹងមើលការចុះហត្ថលេខាលើខ្សែការពារ Antonio Rüdiger របស់ Real Madrid ក្នុងការផ្ទេរដ៏ធំមួយនៅខែមករា។...