| 
			
			 | 
				
				
					 | 
	
ក្លឹបបិសាចក្រហម Manchester United កំពុងចាប់អារម្មណ៍តារាឆ្នើមរបស់ក្លឹបមួយនៅលីគកំពូល Serie A ។ ជាក់ស្តែង កីឡាករដែលក្លិប Man Utd ចង់នាំយកមកនោះ គឺខ្សែបម្រើ Sergej Milinkovic-Savic របស់ក្លឹប Lazio នៅពេលដែលគេធ្លាប់ជាគោលដៅចម្បងមួយ របស់គ្រូបង្វឹក លោក Jose Mourinho អំឡុងពេលគាត់ នៅដឹកនាំក្រុមបិសាចក្រហម Manchester United ។

គួរបញ្ជាក់ថាក្លឹប Man Utd បានផ្តល់ជូនសំណើមួយដែលមានតម្លៃ ៤២ លានផោន សម្រាប់កីឡាករសញ្ជាតិស៊ែប៊ីរូបនេះ ប៉ុន្តែយ៉ាងណាក៏ដោយ វាត្រូវបានបដិសេធភ្លាមៗ ដោយក្រុម Lazio នៅពេលពួកគេ ទាមទារយ៉ាងហោចណាស់ ៦០ លានផោន សម្រាប់ Savic ៕
ប្រភព៖ Sky Sport
ពាក្យចចាមអារ៉ាមបានផ្សព្វផ្សាយតាមអ៊ីនធឺណិតដែលបង្ហាញថា Paris Saint-Germain អាចនឹងកំពុងស្វែងរកការចុះហត្ថលេខាលើ Lamine Yamal ពី FC Barcelona។...
ខ្ញុំចង់អបអរសាទរទៅកាន់អ្នកគាំទ្របាល់ទាត់នៅកម្ពុជាបន្ទាប់ពីពួកយើងបានឡើងទៅវគ្គបន្ត ដែលនេះគឺជាសមិទ្ធផលដ៏អស្ចារ្យមួយ។...
ក្រុម Arsenal ស្ថិតក្នុងទម្រង់លេងដ៏អស្ចារ្យ ហើយចំណាត់ថ្នាក់របស់ពួកគេបង្ហាញយ៉ាងច្បាស់អំពីរឿងនោះ។ អ្នកខ្លះនិយាយរួចហើយថាក្រុមកាំភ្លើងធំនឹងឈ្នះពានរង្វាន់នៅរដូវកាលនេះ ប៉ុន្តែវាពិតជាឆាប់ពេកក្នុងការនិយាយបែបនោះ។...
Ferran Torres បានឈានដល់ដំណាក់កាលដ៏សំខាន់មួយសម្រាប់ក្រុម Barcelona ដោយស៊ុតបញ្ចូលទីគ្រាប់ទី 50 របស់គាត់សម្រាប់ក្លឹបក្នុងការប្រកួត 2-0 ទល់នឹងក្រុម Elche កាលពីល្ងាចថ្ងៃអាទិត្យ។ ខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះ ដែលត្រូវបានប្តូរទៅជាខ្សែប្រយុទ្ធកណ្តាលដោយគ្រូបង្វឹក Hansi Flick បានស៊ុតបញ្ចូលទីគ្រាប់ទីពីរនៃការប្រកួត ដែលជាការស៊ុតបញ្ចូលទីដ៏សំខាន់របស់គាត់។...
បន្ទាប់ពីសម្រេចចិត្តចែកផ្លូវជាមួយលោក Stefano Pioli ក្លឹប Fiorentina ឥឡូវនេះបានចូលចរចាជាមួយគ្រូបង្វឹកដើម្បីបញ្ចប់កិច្ចសន្យារបស់គាត់ ដែលបច្ចុប្បន្នមានសុពលភាពរហូតដល់ឆ្នាំ 2028។...