|
|
អតីតគ្រូបង្វឹកឆ្នើមរបស់បិសាចក្រហម Manchester United លោក Sir Alex Ferguson ត្រូវបានគេរាយការណ៍ថាបានត្រឡប់មកកាន់តំណែងធំមួយនៅអតីតក្លឹបចាស់ខ្លួនវិញ ។
យោងតាមរបាយការណ៍របស់សារព័ត៍មាន Daily Mail បានបង្ហាញឱ្យដឹងថា នាយកប្រតិបត្តិរបស់ក្លឹប Manchester United លោក Richard Arnold បានតែងតាំងលោក Sir Alex នៅក្នុងតួនាទីជាផ្លូវការមួយ ជាមួយនឹងការប្រើប្រាស់បទពិសោធ ដែលលោកមាន ដើម្បីផ្តល់ការប្រឹក្សា សម្រាប់ក្លឹប។
គួរបញ្ជាក់ថាលោក Arnold ក៏បានបង្កើតក្រុមការងារមួយប្រមូលផ្តុំដោយអ្នកមានសមត្ថភាព ដូចជាលោក Ferguson ផ្ទាល់រួមទាំងអតីតប្រធានក្រុមលោក Bryan Robson និងនាយកផ្នែកកីឡាករបច្ចុប្បន្នលោក John Mutough ដើម្បីជួយគាត់ ក្នុងការគ្រាប់គ្រងលើគ្រប់ផ្នែកទាំងអស់ នៅក្នុងក្លឹប ៕
ប្រភព៖ Dailymail
World Cup Qual Israel VS Italy Match ...
...
Fabrizio Romano រាយការណ៍ថា Andre Onana នឹងចូលរួមជាមួយ Trabzonspor ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។...
ខ្សែប្រយុទ្ធ Lautaro Martinez របស់ក្លឹប Inter Milan បានផ្តល់ការគាំទ្រដល់តារាឆ្នើមរបស់ក្រុម Liverpool កីឡាករ Mohamed Salah ដើម្បីឈ្នះពានរង្វាន់ Ballon d'Or នៅឆ្នាំនេះ។...
ខ្សែការពារអ៊ីតាលី Cristiano Piccini បានចូលនិវត្តន៍ជាផ្លូវការពីបាល់ទាត់អាជីពនៅអាយុ 32 ឆ្នាំ។ អតីតកីឡាកររបស់ Real Betis និង Fiorentina បានលើកឡើងពីរបួស និងពេលវេលាលេងមិនជាប់លាប់ដែលជាកត្តាសំខាន់ក្នុងការសម្រេចចិត្តចាកចេញពីកីឡា។...