|
|
|
ខ្សែប្រយុទ្ធ Lionel Messi និង Angel di Maria បានជួយក្រុមជម្រើសជាតិអាហ្សង់ទីនយកឈ្នះអ៊ីតាលីក្នុងកីឡដ្ឋាន Wembley លើកពាន Finalissima ដែលជាជំនួបប្រវត្តិសាស្រ្តឯកទ្វីបអឺរ៉ុបប៉ះជើងឯកទ្វីបអាមេរិកឡាទីន ។

ខ្សែប្រយុទ្ធ Martinez ជាអ្នករកគ្រាប់ដំបូងឲ្យអាហ្សង់ទីននាទី២៨ ក្រោយមានការបញ្ជូនពី Messi។ Di Maria បានបន្ថែមគ្រាប់ទីពីរនៅចុងម៉ោងវគ្គទីមួយ មុនពេលកីឡាករបម្រុង Paulo Dybala ជាអ្នករកបានគ្រាប់ទី៣ ដែលមានការបញ្ជូនពីមិត្តរួមក្រុម Messi ជាថ្មីនៅនាទី៩០+៤ ។គួរបញ្ជាក់ថាលទ្ធផល ៣-០ បានបន្សល់រហូតដល់ចប់ការប្រកួត ជួយអាហ្សង់ទីនឈ្នះពាន Finalissima ជាលើកទីពីរក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន៕
Bundesliga Dortmund VS M'Gladbach Match ...
Super Cup Bologna VS Inter Milan Match ...
យោងតាម Cadena SER បានឱ្យដឹងថា Robert Lewandowski បានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកការកាត់បន្ថយប្រាក់ខែដើម្បីស្នាក់នៅក្លឹប Barcelona ។...
លោក Pablo Longoria ប្រធានក្លឹប Marseille បានបញ្ជាក់ជាផ្លូវការថា ចំណែកភាគហ៊ុនរបស់ក្លឹប Manchester United ក្នុងការផ្ទេរកីឡាករ Mason Greenwood នាពេលអនាគតអាចនឹងទាបជាងការព្យាករណ៍ពីមុន។...
យោងតាមរបាយការណ៍បានឱ្យដឹងថា Real Madrid កំពុងមានគម្រោងបន្តជាមួយ Xabi Alonso រហូតដល់ពានរង្វាន់ Spanish Super Cup នៅខែក្រោយ។...