|
|
|
លោក Massimiliano Allegri អ្នកចាត់ការទូទៅរបស់ក្រុមសេះបង្កង់ Massimiliano Allegri បង្ហើបចាលោកធ្លាប់បដិសេធសំណើទៅដឹកនាំក្លឹបអធិរាជស Real Madrid ចំនួន២លើក ដោយសារលោកពេញចិត្តនិងការដឹកនាំនៅ Juventus (នេះបើតាមបទសម្ភាសន៍ជាមួយសារព័ត៌មាន GQ) ។

លោក Allegri បន្ថែមទៀតថា ៖ "ខ្ញុំធ្លាប់បដិសេធ Real Madrid ចំនួនលើក ។ លើកទី១ គឺនៅពេលដែលខ្ញុំពិភាក្សាកុងត្រាថ្មីជាមួយ Juventus កាលពី ២០១៨ ។ កាលនោះខ្ញុំបានប្រាប់ប្រធានក្លឹប Real Madrid ថា ៖ ខ្ញុំបានព្រមព្រៀងនៅបន្តជាមួយលោក Andrea Agnelli ប្រធានក្លឹប Juventus ក្នុងការបន្តដឹកនាំ Juventus "។

រីឯលើកទី២ កាលពីរដូវក្តៅ២០២១ ដោយកាលនោះខ្ញុំបានចុះកុងត្រាព្រមព្រៀងជាមួយនឹង Real Madrid រួចរាល់ហើយ ប៉ុន្តែនៅព្រឹកឡើង ខ្ញុំតេទៅ លោក Florentino Ferez ប្រធានក្លឹប Real Madrid វិញហើយប្រាប់គាត់ថាខ្ញុំអត់ទៅដឹកនាំបានទេ ព្រោះខ្ញុំចង់ដឹកនាំ Juventus បន្តទៀត ។

គួរបញ្ជាក់ថាលោក Allegri ធ្លាប់ដឹកនាំក្លឹបធំៗចំនួន២ គឺ Juventus ចំនួន ៧ឆ្នាំហើយ និង AC Milan ចំនួន៤ឆ្នាំ ៕
ប្រភព ៖ Goal
Manchester United នៅតែចាប់អារម្មណ៍លើការរំពឹងទុកនៃការចុះហត្ថលេខាលើ Carlos Baleba ពី Brighton ក្នុងឆ្នាំ 2026 នេះបើយោងតាមការអះអាងរបស់ Fabrizio Romano។...
ក្រុម Barcelona កំពុងពិចារណាយ៉ាងម៉ត់ចត់លើ Ferran Torres ជាដំណោះស្រាយរយៈពេលវែងរបស់ពួកគេនៅខ្សែប្រយុទ្ធកណ្តាល ប្រសិនបើ Robert Lewandowski ចាកចេញបន្ទាប់ពីរដូវកាលបច្ចុប្បន្ន។ នៅក្នុងក្លឹប ទំនុកចិត្តលើកីឡាករអេស្ប៉ាញរូបនេះបានកើនឡើងជាលំដាប់ពេញមួយឆ្នាំ 2025 ដែលជាឆ្នាំដែល Ferran បានបង្កើតខ្លួនគាត់យ៉ាងពេញលេញជាកីឡាករលេខប្រាំបួនដែលអាចទុកចិត្តបាន។...
ក្លឹប Paris Saint-Germain ត្រូវបានគេរាយការណ៍ថាបានដាក់សំណើរចំនួន 45 លានដុល្លារសម្រាប់ខ្សែការពារកណ្តាលរបស់ក្លឹប Sporting CP គឺ Ousmane Diomande។...
លោក Fabrizio Romano បានអះអាងថា Manchester United ឥឡូវនេះបានទទួលការដេញថ្លៃជាផ្លូវការពី AS Roma សម្រាប់ការចាកចេញដែលអាចកើតមានរបស់ Joshua Zirkzee នៅក្នុងខែមករា ឆ្នាំ 2026។...
យោងតាមលោក Fabrizio Romano ក្រុម AC Milan បានសម្រេចចិត្តមិនចុះហត្ថលេខាលើខ្សែការពារកណ្តាលរបស់ក្រុម Chelsea គឺលោក Axel Disasi ទេ។...