|
|
|
កាលពីព្រឹកមិញនេះ សហព័ន្ធបាល់ទាត់កម្ពុជា បានទទួលលិខិតសូមទោសពីខាងសហព័ន្ធបាល់ទាត់ឥណ្ឌាហើយ ទាំងរឿងសណ្ឋាគារ ហូបចុក និងការចាក់ភ្លេងជាតិកម្ពុជាមិនបាន។ ក្នុងការប្រកួតពានរង្វាន់ AFC Asian Cup 2023 Qualifiers Final Round ដែលឥណ្ឌាធ្វើជាម្ចាស់ផ្ទះនៅយប់មិញនេះ រងការរិះគន់យ៉ាងចាស់ដៃក្រោយមិនបានរៀបចំអាហារហូបចុកត្រឹមត្រូវឱ្យកម្ពុជាបាន និងមិនបានចាក់ភ្លេងជាតិកម្ពុជាឱ្យគោរពបានអំឡុងការប្រកួតទៀត។

ឆ្លើយតបហ្នឹងរឿងនេះទាក់ទងនឹងរឿងនេះដែរ សហព័ន្ធបាល់ទាត់ឥណ្ឌា បានចេញលិខិតសូមទោសហើយ។ ដោយពួកគេអះអាងថានឹងរៀបចំអាហារឱ្យបានត្រឹមត្រូវ និងមិនឱ្យកើតមានឡើងទៀតនោះទេ។ ចំពោះបញ្ហាចាក់ភ្លេងជាតិមិនបានវិញ ក្រុមម្ចាស់ផ្ទះបានអះអាងថាដោយសារកំហុសបច្ចេកទេសនៅលើ Screen ទើបចាក់មិនបាន។ពួកគេក៏ជឿជាក់ថានឹងមិនឱ្យវាកើតមានឡើងម្ដងទៀតឡើយ៕
ក្រុម Chelsea បានយកឈ្នះក្រុម Barcelona ក្នុងលទ្ធផល 3-0 ក្នុងការប្រកួត Champions League របស់ពួកគេនៅ Stamford Bridge។...
Ousmane Dembele ត្រៀមវិលត្រឡប់មកលេងឲ្យ PSG វិញ ដោយកាសែត L'Equipe បានរាយការណ៍ថា គាត់នឹងត្រូវបានបញ្ចូលក្នុងក្រុមដើម្បីប្រកួតជាមួយ Tottenham។...
លោក Mikel Arteta អ្នកចាត់ការក្រុម Arsenal បានចេញព័ត៌មានថ្មីៗអំពីរបួសសំខាន់ៗមួយចំនួន ខណៈដែលក្រុមកាំភ្លើងធំកំពុងត្រៀមខ្លួនសម្រាប់ការប្រកួត Champions League ជាមួយក្រុម Bayern Munich។...
ចំណុចលេចធ្លោមួយនៃការប្រកួតវគ្គចែកពូល Champions League លើកទីប្រាំ គឺការប្រកួតរវាងក្រុម Paris Saint-Germain និងក្រុម Tottenham Hotspur។...
Champions League Chelsea VS Barcelona Result ...