|
|
អ្នកចាំទីវ័យ ២៧ឆ្នាំសញ្ជាតិអេស្ប៉ាញ Kepa Arrizabalaga របស់ក្លឹបតោខៀវ Chelsea កំពុងស្ថិតក្នុងគំរោងលក់ចេញនារដូវក្តៅខាងមុខ ។ បើទោះបីជាគេបានជួយអោយ Chelsea ឈានដល់វគ្គផ្តាច់ព្រាត់នៃពានរង្វាន់ Club World Cup ដោយបានយកឈ្នះ Abu Dhabi ដោយលទ្ធផល ១-០ កាលពីថ្ងៃសៅរ៍កន្លងទៅ ។
គួរបញ្ជាក់ថា Kepa ហាក់ដូចជាស្ថិតក្រោមស្រមោលរបស់អ្នកចាំទីសញ្ជាតិសេណេហ្កាល់ Eduoard Mendy ខណៈអ្នកចាំទីរូបនេះទើបតែជួយអោយប្រទេសខ្លួនលើកពានរង្វាន់ទ្វីបអាហ្វ្រិក AFCON កាលពីសប្តាហ៏កន្លងទៅ ។
គេរំពឹងថា Kepa នឹងត្រូវបង្ហាញខ្លួនក្នុងជំនួបជាមួយហង្សក្រហម Liverpool ក្នុងពានរង្វាន់ Carabao Cup ។ ទោះជាយ៉ាងណាតោខៀវនៅតែមានគំរោងក្នុងការលក់រូបគេចេញនារដូវក្តៅខាងមុខ៕
ប្រភព : The Sun
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...