|
|
ក្លឹបបិសាចក្រហម Manchester United កំពុងសម្លឹងមើលអ្នកចាត់ការថ្មីពេញសិទ្ធរបស់ខ្លួន សម្រាប់រដូវកាលក្ដៅខាងមុខ ខណៈនៅពេលនេះមានលោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្ន ដែលនឹងធ្វើជាអ្នកប្រឹក្សាឲ្យក្លឹបនៅរដូវក្រោយ ។
សម្រាប់បេក្ខជនឈានមុខក្នុងការចូលមកជំនួសដំណែងលោក Ralf Rangnick មានដូចជា Mauricio Pochettino គ្រូបង្គោលរបស់ក្លឹបអ្នកមាន Paris Saint Germain ប៉ុន្តែនៅរយះចុងក្រោយនេះលោក Carlo Ancelotti ជាជម្រើសមួយដែល Manchester United កំពុងពិចារណា ។ ខណៈលោក Ancelotti ក៏មានទំនាក់ទំនងល្អជាមួយគ្រូតា Sir Alex និងថ្នាក់ដឹកនាំ Man Utd ផងដែរ ។
ក្រុមបិសាចក្រហមចង់បានបំផុតនោះគឺអ្នកចាត់ការដឹកនាំក្នុងរយៈពេលវែង ដូច្នេះបេក្ខជនដែលក្លឹបនេះនឹងគិតគូរបន្ទាប់គឺ លោក Erik Ten Hag គ្រូបង្គោល Ajax ដោយគ្រូបង្គោលរូបនេះត្រូវបានគេដឹងថាចង់មកដឹកនាំ Man Utd ដោយពេលនេះលោកកំពុងខំរៀនអង់គ្លេសដើម្បីត្រៀមទៀតផង ៕
ប្រភព : The Sun
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...