|
|
|
ក្រុមព័រទុយកាល់ធ្វើបានយ៉ាងល្អកាលពីយប់មិញបន្ទាប់ពីបានយកឈ្នះទួកគីដោយលទ្ធផល ៣-១ ក្នុងជម្រុះវគ្គជម្រុះវើលខាប់ ២០២២ នៅប្រទេសកាតា ។ គ្រាប់ទី១ រកបានដោយ ខ្សែបម្រើប្រយុទ្ធ Otavio នៅនាទី ១៥ ។ ខណៈដែលជិតចប់តង់ទី១ ទៅហើយខ្សែប្រយុទ្ធ Diogo Jota របស់ហង្សក្រហម Liverpool ស៊ុតបញ្ចូលទីគ្រាប់ទី២ នៅនាទី ៤២ ។

ចូលដល់តង់ទី២ ទួកគីធ្វើការវាយបកនៅនាទី ៦២ ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Burak Yilmaz ។ គួរបញ្ជាក់ថាទួកគីមានឱកាសទទួលបានបាល់ពិន័យ ១១ម៉ែត្រនៅនាទី ៨៥ តែគួរអោយសោកស្តាយដែល Yilmaz មិនអាចសម្រេចបាន ។

នៅម៉ោងបន្ថែម ៩០+៤ ខ្សែបម្រើវ័យក្មេងរបស់ព័រទុយកាល់ Matheus Nunes ស៊ុតបញ្ចូលទីគ្រាប់បាល់ទី៣ អោយព័រទុយកាល់យកឈ្នះទួកគីដោយលទ្ធផល ៣-១ ។ ដូច្នេះព័រទុយកាល់និងត្រូវប៉ះក្រុម North Macedonia នៅសប្តាហ៍ក្រោយដើម្បីមានឱកាសទៅលេងវើលខាប់ ២០២២ នៅកាតា ៕
ប្រភព ៖ Marca
La Liga Barcelona VS Osasuna Match ...
Premier League Arsenal VS Wolves Match ...
Premier League Liverpool VS Brighton Match ...
យោងតាម Sky Sports ក្លឹប Crystal Palace កំពុងសម្លឹងមើលការផ្លាស់ប្តូរដ៏មានសក្តានុពលមួយសម្រាប់ខ្សែបម្រើស្លាប Brennan Johnson របស់ក្លឹប Tottenham នៅក្នុងខែមករា។...
យោងតាមរបាយការណ៍ Galatasaray កំពុងសម្លឹងមើលការចុះហត្ថលេខាលើខ្សែការពារ Antonio Rüdiger របស់ Real Madrid ក្នុងការផ្ទេរដ៏ធំមួយនៅខែមករា។...