|
|
Harry Maguire ខ្សែការពារសញ្ជាតិអង់គ្លេសរបស់ក្រុមបិសាចក្រហម Manchester United ត្រូវបានអ្នកគាំទ្រស្រែកចំអកកាលពីយប់មិញក្នុងការប្រកួតមិត្តភាពជាមួយកូឌឺវ័រ ។
ក្រុមតោកំណាចអង់គ្លេសបានយកឈ្នះកូឌឺវ័រដោយលទ្ធផល ៣-០ កាលពីយប់មិញ ស៊ុតបញ្ចូលទីដោយ ខ្សែប្រយុទ្ធ Ollie Watkins,
Raheem Sterling និងខ្សែការពារ Tyrobe Mings ។ ប៉ុន្តែកំឡុងពេលប្រកួត Maguire ត្រូវអ្នកគាំទ្ររបស់ខ្លួនស្រែកចំអកដោយសារតែមួយរយៈចុងក្រោយគេលេងមិនល្អសោះនៅ Manchester United ។
ទោះជាយ៉ាងណាអ្នកចាត់ការទូទៅក្រុមតោកំណាចអង់គ្លេសលោក Gareth Southgate បានចេញមុខការពារកូនក្រុម ហើយបានថាអោយអ្នកគាំទ្រថា ការធ្វើដូច្នេះគឺជារឿងកំប្លែង ព្រោះតែ Maguire ពាក់អាវជម្រើសជាតិអង់គ្លេស ដូច្នេះគ្រប់គ្នាគួរតែគាំទ្រ ៕
ប្រភព ៖ Fabrizio Romano
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...