|
|
លោក Hasan Salihamidzic នាយកកីឡាក្លឹប Bayern Munich ជឿថាខ្សែប្រយុទ្ធ Robert Lewandowski នឹងត្រលប់មកហ្វឹកហាត់វិញនៅខែក្រោយទោះ Barcelona ដាក់សំណើសុំទិញក៏ដោយ ។ លោក Salihamidzic បាននិយាយថា៖" ជំហររបស់យើងគឺច្បាស់លាស់ណាស់គឺថា Lewandowski គេនៅមានកុងត្រាជាមួយយើងរហូតដល់រដូវកាលខែក្ដៅឆ្នាំ២០២៣ឯណោះ "។
លោកបន្ថែមទៀតថា៖" រឿង Barcelona ដាក់សំណើថ្មីសុំទិញគេ? ខ្ញុំខ្វល់រឿងហ្នឹងទេ។ ខ្ញុំខ្វល់នឹងរំពឹងថា Lewandowski និងត្រលប់មកហ្វឹកហាត់វិញនៅ Säbener Straße នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ខាងមុខប៉ុណ្ណោះ "៕
ប្រភព៖ Fabrizio Romano
BUNDESLIGA WOLFSBURG VS HOFFENHEIM ...
ខ្សែបម្រើ Kevin De Bruyne របស់ក្រុម Manchester City មានបំណងចង់បន្តអាជីពរបស់គាត់នៅក្នុងប្រទេសអ៊ីតាលី ដែលត្រូវបានជះឥទ្ធិពលដោយមតិវិជ្ជមានអំពីក្របខ័ណ្ឌ Serie A ពីមិត្តរួមក្រុមបែលហ្ស៊ិក Romelu Lukaku និង Dries Mertens នេះបើយោងតាមអ្នកកាសែត Sacha Tavolieri ។...
Liverpool ត្រូវបានគេរាយការណ៍មកថាកំពុងតាមដានខ្សែការពារស្តាំរបស់ Bayer Leverkusen Jeremie Frimpong ក្នុងនាមជាអ្នកជំនួសតំណែង Trent Alexander-Arnold ដែលបានប្រកាសពីការចាកចេញរបស់គាត់ពីក្លឹប។...
Ruben Amorim គ្រូបង្វឹករបស់ក្រុម Manchester United បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាអ្នកចាត់ការវ័យក្មេងបំផុតមិនធ្លាប់មានដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រទ្វីបអឺរ៉ុបនៅអាយុត្រឹមតែ 40 ឆ្នាំ។...