|
|
ខ្សែបម្រើប្រយុទ្ធសញ្ជាតិបារាំង Paul Pogba ទម្លាយពីបញ្ហាធំៗ៣ចំណុច ដែលធ្វើអោយខ្លួនសម្រេចចិត្តចាកចេញពី Manchester United មុនពេលមកត្រលប់មកចូលរួមជាមួយ Juventus។
កីឡាករសញ្ជាតិបារាំងវ័យ២៩ឆ្នាំជឿជាក់ថា បញ្ហារបួស ការផ្លាស់ប្ដូរអ្នកចាត់ការច្រើនពេក និងតំណែងលេងលើទីលាន ទើបធ្វើឲ្យគេបញ្ចប់ការរួមរស់នៅកីឡដ្ឋាន Old Trafford។ ប៉ុន្តែគេយល់ថាបញ្ហាទាំងអស់នេះបានជួយឲ្យគេរីកចម្រើន និងក្លាយជាបុរសម្នាក់។ គួរបញ្ជាក់ថា Pogba ឈ្នះពានបានតែ២ប៉ុណ្ណោះជាមួយបិសាចក្រហមគឺ Europa League និង League Cup ក្នុងរដូវកាល២០១៦-១៧។ ត្បិតតែមានការទាក់ទងពី Real Madrid និង PSG ប៉ុន្តែ Pogba នៅតែចាត់ទុក Juventus ជាជម្រើសដំបូងរបស់ខ្លួន៕
ប្រភព៖ Sky Sport
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...