|
|
ក្លឹប Inter Milan បានប្រកាសពីការបញ្ចប់កុងត្រាជាមួយខ្សែប្រយុទ្ធ Alexis Sanchez ខណៈមានព័ត៍មានថាកីឡាកររូបនេះនឹងផ្លាស់ទៅចូលរួមក្លឹបបារាំង Marseille ។ Sanchez បានមកចូលរួមនៅទឹកដី San Siro ពី Manchester United ក្នុងឆ្នាំ២០១៩ ដោយដំបូងឡើយ បានព្រមព្រៀងក្នុងកិច្ចសន្យាខ្ចីជើង១រដូវកាល មុនពេលផ្ទេរជាអចិន្ដ្រៃយ៍ ក្នុងឆ្នាំ២០២០។
គួរបញ្ជាក់ថាខ្សែប្រយុទ្ធជម្រើសជាតិឈីលីរូបនេះ បានរួមចំណែកជួយ Inter ឈ្នះជើងឯក Serie A ក្នុងរដូវកាល ២០២០-២១ ហើយក៏បានរកគ្រាប់បាល់ជ័យជម្នះទល់ Juventus ក្នុងការប្រកួត Supercoppa Italiana កាលពីខែមករាផងដែរ។
ប្រភព៖ BBC Sport
PREMIER LEAGUE SOUTHAMPTON VS MANCHESTER CITY ...
PREMIER LEAGUE FULHAM VS EVERTON ...
យោងតាម Globo Esporte ក្រុម Flamengo បានសម្រេចចិត្តប្រឆាំងនឹងការឈានទៅមុខក្នុងការចរចាដើម្បីចុះហត្ថលេខាលើ Joao Felix ។...
Bayern Munich ត្រូវបានគេរាយការណ៍ថាបានឈានដល់កិច្ចព្រមព្រៀងជាមួយ Florian Wirtz របស់ Bayer Leverkusen ជុំវិញការផ្ទេរដ៏មានសក្តានុពលទៅកាន់ម្ចាស់ជើងឯក Bundesliga ។...