|
|
ក្លឹប Aston Villa បានឈានដល់កិច្ចព្រមព្រៀងជាមួយភ្នាក់ងារ Jack Grealish ដើម្បីឱ្យរូបគេចាកចេញនៅក្រោយចប់ព្រឹត្ដិការណ៍ Euro 2020 នេះហើយ
ដំណឹងនៃការយល់ព្រមឱ្យចាកចេញនេះ បានធ្វើឱ្យក្រុម Manchester City មានសង្ឃឹមច្រើនហើយ។ ក្រុមដឹកនាំដោយលោក Pep បានព្យាយាមចង់បានកីឡាករអង់គ្លេសខាងលើយូរមកហើយដែរ ប៉ុន្តែក្រុម Aston Villa មិនព្រមលក់សោះ។ ខណៈដែលពេលនេះ ពួកគេបានយល់ព្រមហើយ នោះឱកាសយកកីឡាករកំពុងឡើងជើងនៅអង់គ្លេសនេះកាន់តែសង្ឃឹមច្រើនសម្រាប់ក្រុម Man City ។
ប្រភពនៅអង់គ្លេស បានបញ្ជាក់ថាម្ចាស់ជើងឯក Premier League រដូវកាលមុនខាងលើ នឹងដាក់តម្លៃ១០០លានផោនដើម្បីយក Grealish តែម្ដង។ ដោយតម្លៃនេះ គឺសមល្មមសម្រាប់ក្រុម Aston Villa ទទួលយកតែម្ដង។ កីឡាករវ័យ២៥ឆ្នាំ កំពុងលេងឱ្យជម្រើសជាតិអង់គ្លេស នៅព្រឹត្តិការណ៍ Euro ហើយរូបគេក៏ទទួលបានការចាប់អារម្មណ៍ច្រើនផងដែរក្នុងការលេងទល់ក្រុមឆែកកន្លងទៅ៕
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...