|
|
គ្រូបង្វឹកក្រុមជម្រើសជាតិ Spain Luis Enrique បានលាលែងពីតំណែង ក្រោយក្រុមបានធ្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ 2022 World Cup ។ សហព័ន្ធបាល់ទាត់ Spain បានប្រកាសថា លោក Luis Enrique បានចុះចែញពីតំណែង។ សហព័ន្ធបានថ្លែងអំណរគុណលោក ហើយជូនពរលោកឲ្យបានសំណាងក្នុងការងារបន្ទាប់។ គ្រូបង្វឹកក្រុម U21 Spain លោក Luis de la Fuente ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមឈុតធំ Spain ជំនួសលោក Enrique។
លោក Enrique បានកាន់តំណែងជាគ្រូបង្វឹកក្រុម Spain ចំនួន ២ លើក។ លើកទី ១ គឺពីខែកក្កដា ២០១៨ ដល់ខែមីនា ២០១៩។ លោកបានលាឈប់ ដោយហេតុផលផ្ទាល់ខ្លួន ក្រោយដឹកបាន ៨ ប្រកួតប៉ុណ្ណោះ។ លោកបានមកកាន់តំណែងនេះជាលើកទី ២ ពីខែវិច្ឆិកា ២០១៩ ដល់ខែធ្នូ ២០២២។ ក្នុងអំឡុងពេលកាន់តំណែងលើកទី ២ លោកដឹកបាន ៣៩ ប្រកួត ដោយឈ្នះ ២០ លើក ស្មើ ១៤ ដង ហើយចាញ់ ៥ ប្រកួត។ គួរបញ្ជាក់ថា Spain បានចាញ់ម៉ារុកក្នុងវគ្គទាត់បាល់ ១១ ម៉ែត្រក្នុងលទ្ធផល ៣ ទល់នឹង ០ ក្រោយលេង ១២០នាទី បានត្រឹមលទ្ធផល ០-០។ កាលពីវគ្គ Group Stage Spain ឈ្នះកូស្ដារីកា ៧ ទល់នឹង ០ ស្មើអាល្លឺម៉ង់ ១ ទល់នឹង ១ ហើយចាញ់ជប៉ុនក្នុងលទ្ធផល ១ ទល់នឹង ២៕
Sponsored by ៖ #AA2888
Telegram ៖ https://telegram.aa2888.vip
🔹តេឡេក្រាម៖ https://bit.ly/3u2Jkwm
នាំមកជូនដោយ #AA2888 ជាគេហទំព័រដែលផ្តល់ជូនការកំសាន្តដ៏សម្បូរបែប ជាមួយនិងទំនុកចិត្តខ្ពស់ សុវត្ថិភាពឈានមុខគេ !
ផ្នែកសេវាអតិថិជនទូទាំងប្រទេសនិងប្រឹក្សាយោបល់ 24 ម៉ោង ៖
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
ប្រភព: BBC Sport
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...