|
|
ខ្សែប្រយុទ្ធជើងចាស់ Cristiano Ronaldo នឹងត្រូវកាត់ប្រាក់ពលកម្ម ប្រសិនបើក្លឹបបិសាចក្រហម Manchester United មិនអាចចូលរួមប្រកួតពានរង្វាន់ UEFA Champions League នៅរដូវកាលក្រោយ។
ប្រសិនបើចាប់ពីពេលនេះ រហូតដល់ប្រកួត Premier League នៅរដូវកាលនេះ ក្លឹប Man Utd មិនមានលទ្ធភាពក្នុងការយក Top 4 ក្នុងប្រកួតក្របខ័ណ្ឌនេះបានទេនោះ Ronaldo នឹងត្រូវកាត់ប្រាក់ពលកម្ម ២៥%។
នៅខណៈនេះ Ronaldo ទទួលបានប្រាក់ពលកម្មជិតប្រមាណជាង ៥២ម៉ឺនដុល្លារ ក្នុង១សប្ដាហ៍ ដូច្នេះបើកាត់ ២៥% នឹងសល់ត្រឹមប្រហែល ៣៩ម៉ឺនដុល្លារក្នុង១សប្ដាហ៍ប៉ុណ្ណោះ។
បើតាមប្រភពជាច្រើនបានឲ្យដឹង Ronaldo អត់សប្បាយនឹងស្ថានភាពនៅ Man Utd នៅក្នុងពេលនេះទេ ដោយគេនឹងជួបជាមួយ លោក Richard Arnold នាយកប្រតិបត្តិថ្មីក្លឹបនេះ ពិភាក្សាពីអនាគតរបស់គេនៅក្លឹបនេះ៕
ប្រភព: BBC Sport
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...